អត់កប់ម៉េចបាន OPPO F7 ហោះពេញសុខា Idol ទាំង៣រំភើបបិទមាត់មិនជិត

  • 2018-04-21 03:22:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​វត្តមាន​តារាល្បីៗ រួម​ទាំង​អ្នក​តំណាង​ម៉ាក​ទូរសព្ទ​ OPPO និង​តំណាង​អ្នក​លក់​តាម​ដេប៉ូ​​ជា​ច្រើន​បង្ហាញ​មុខ​នៅ​សណ្ឋាគារ​សុខា ជាមួយ​នឹង​ព្រឹត្តិការណ៍​ពិសេស​ ការដាក់​បង្ហាញ​ម៉ូដែល​ថ្មីជា​ផ្លូវការ OPPO F7។

អ្នក​តំណាង​ទាំង​៣ ពេជ្រ ​សោភា Step រ៉េត ស៊ូហ្សាណា បាន​បង្ហាញ្​អារម្មណ៍​និង​ក្តី​រំភើប​​ជាមួយ​នឹង​វត្តមាន​ម៉ូដែល​ថ្មី F7 ដែល​ពោរពេញ​ទៅ​ដោយ​មុខងារ​ពិសេស​ៗ​ ជា​ច្រើនដូចជា​ថតរូប​Selfie ដោយ​បច្ចេកវិទ្យា AI។

ជាមួយ​គ្នានេះ​ម្ចាស់​បទ​ "បី​ឆ្កែ​ចូល​រាំ" បានបន្ត​ឲ្យ​ដឹង​ទៀត​ថា F7 តម្លៃត្រឹម​តែ ៣២៩ដុល្លារ សម្រាប់ Ram4GB ហើយ​នឹង​មាន​ជា​ផ្លូវ​ការ​នៅ​ខ្មែរ​ថ្ងៃ​២៧ មេសា​នេះ​ហើយ។ រីឯ OPPO F7 (128GB) វិញ​នឹង​មកដល់​ទីផ្សារ​កម្ពុជា​នៅក្នុង​ខែឧសភា​នេះ​ជាមួយនឹង​តម្លៃ​៤២៩ដុល្លារ​។​

អ្នក​ក៏​អាច​ចាប់ផ្តើម​ធ្វើការ​Pre-order​តាម​បណ្តា​ហាង​លក់​ទូរ​ស័ព្ទនា​នា​ទូទាំង​ប្រទេស​ពី​ថ្ងៃ​នេះ​រហូតដល់​ថ្ងៃទី​២៧ ​មេសា ២០១៨ និង​អាច​រក​ទិញបាន​នៅលើ​ទីផ្សារ​នៅ​ថ្ងៃទី​២៨ ​មេសា។ អ៊ីចឹងមុន​នឹង​មក​ដល់​ខ្មែរ​មក​ស្វែង​យល់​ចំណុច​ពិសេស F7 មួយ​ចំនួន​ខាង​ក្រោម​សិន៖

  • កាមេរ៉ា​មុខ​៖ 25MP ដែល​មានទំហំ​ធំដំ​បូ​ង​គេ​បង្អស់​នា​ពេលបច្ចុប្បន្ន ហើយ​បាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​AI Beauty 2.0 ​វា​អាច​ចាប់យក​ចំណុច​សម្គាល់​សំ​ខាន់ៗ​នៅលើ​ផ្ទៃមុខ​របស់​មនុស្ស​រហូត​ដល់​ទៅ​២៩៦​ចំនុច វា​ថែមទាំង​អាច​សម្គាល់​ ភេទ អាយុ សម្បុរ​ស្បែក

  • Sensor HDR 576 របស់​Sony ដែល​វា​អាច​ធ្វើការ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ផ្តិត​យក​រូបភាព​ដ៏​ស្រស់ស្អាត​ ទោះ​ស្ថិតក្នុង​ស្ថានភាព​រូបភា​ព​នៅ​ឆ្ងាយ​ឬ​កុង​ព​ន្លឺ​ក៏ដោយ​

  • កម្លាំង​ថ្ម (3400mAh)៖ ទំហំ​ថ្ម​មធ្យម ហើយ​មាន​មុខងារ AI Battery Management ដែល​អាច​សំចៃ​ថ្ម មិន​ថា​ពេល​ប្រើប្រាស់ ឬ​ទុកចោល​ក៏ដោយ

  • អេក្រង់ Super Full Screen (Notch Screen)៖ អេក្រង់ LTPS IPS LCD ទំហំ ៦,២៣អ៊ីញ លាត​ប្រហែល ៨២,៥% នៃ​ផ្ទៃ​ខាងមុខ ជា​អេក្រង់​ទ្រវែង​មាន​វិមាត្រ 19:9 Ratio មាន​កម្រិត​បង្ហាញ Full HD+ (2280 x 1080) និង​ដង់ស៊ីតេ​អេក្រង់ 405 ppi

  • គ្រឿង​ក្នុង​អេម៖ ប្រើ Chip Helio P60, RAM 4 ឬ 6GB មេម៉ូរី 64 ឬ 128GB ហើយ​អាច​បន្ថែម microSD បាន​ដល់ 256GB និង​មាន​ប្រព័ន្ធ ColorOS 5.0 ព្រម​ទាំង​ដំណើរ​ការ​ដោយ Android 8.1

  • មាន​បី​ពណ៌​៖ ពណ៌​ក្រហម​(Solar Red) ពណ៌​ប្រាក់​(Moonlight Silver) និង​ពណ៌​ពេជ្រ​ខ្មៅ​(Diamond Black)​។

តោះ​តាម​ដានសកម្មភាព​កាល​ពី​យប់​មិញ​៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី