Matic ថា​ចង់​លេង​ជាមួយ Pogba តែ​មិន​ឲ្យ​ធ្វើ​​រឿង​មួយ​ដាច់​ខាត​​

  • 2018-04-21 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ Nemanja Matic របស់​ក្រុម​បិសាច​ក្រហម បាន​និយាយ​ថា​ខ្លួន​ពេញចិត្ត​នឹង​​លេង​ជាមួយ​ Paul Pogba ហើយ​ថែម​ទាំង​ឲ្យ​ដំបូន្មាន​ចំៗ​ទៅ​កាន់​កីឡាករ​សញ្ជាតិ​បារាំង​ថា ត្រូវ​តែ​មាន​ទំនួល​ខុសត្រូវ​​ក្នុង​ក្រុម​ជាង​នេះ​បន្តិច​ទៀត។

Matic បាន​និយាយ​ថា៖ "ពិត​ណាស់​គាត់​នៅ​ក្មេង​គាត់​អាច​លេង​ល្អ​ឡើងៗ​ ដូច​កាល​ពី​បង្ហាញ​ខ្លួន​ទល់​នឹង​ត្រកូល [Manchester] គាត់​បាន​បង្ហាញ​ថា​គាត់​ជា​កីឡាករ​ល្អ​ហើយ​កាន់​តែ​ល្អ ប្រសិន​បើ​គាត់​មាន​ទំនួលខុស​ត្រូវ។ ខ្ញុំ​ចូលចិត្តលេង​ជាមួយ​គាត់"។

នៅ​ពេល​សួរ Matic ថា​នឹង​ចម្លង​ម៉ូដ​សក់​ដូច Pogba ឬ អត់? កីឡាករ​សញ្ជាតិ ស៊ែប បាន​ឆ្លើយ​ថា "ទេ ខ្ញុំ​មាន​កូន​ហើយ។ ប្រសិន​បើ​ខ្ញុំ​ធ្វើ​ដូច្នោះ កូន​ប្រុស​ខ្ញុំ​នឹង​ធ្វើ​តាម។ ខ្ញុំ​គួរ​តែ​មាន​ម៉ូដ​សក់​បែប​សមរម្យ ដូច Gary Neville”។

Pogba ក្លាយ​ទៅ​ជា​កីឡាករ​លេង​ល្អ​បំផុត​សម្រាប់​២​ប្រកួត​ក្នុង​ចំណោម​៤​ប្រកួត​ចុង​ក្រោយ ស៊ុត​បាន​២​គ្រាប់​ទល់​នឹង Man City និង បញ្ជូន​ឲ្យ​ Romelu Lukaku ស៊ុត​លើ​ក្រុម​​ Bournemouth កាល​ពី​យប់​ថ្ងៃ​ពុធ។

ភាព​តានតឹង​រវាង Pogba និង លោក Jose Mourinho នៅប៉ុន្មានខែ​ចុង​ក្រោយ​នេះ ដោយ​សារ Pogba ជួន​ក្តៅ​ជួន​ត្រជាក់​មិន​សូវ​ស្តាប់​អ្នក​ចាត់ការ ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់ Man Utd ហើយ​វិវាទ​រវាង​គ្រូ​សិស្ស​នេះ ថែម​ទាំង​ត្រូវ​បាន​​ភ្នាក់ងារ​តារា​ឆ្នើម​​វ័យ ២៥ឆ្នាំ គឺ​លោក Mino Raiola បាន​ប្រលយ​ថា Pogba មិន​បាន​បដិសេធ​សំណើរ​ចង់​បាន​​អតីត​កីឡាករ​ថ្លៃ​បំផុត​​នេះ​ពី​លោក Pep Guardiola កាល​ពី​ពេល​ថ្មីៗ​នេះ​ឡើយ៕

ប្រភព៖ manutd   ប្រែសម្រួល៖ សុខ លាងហ៊ត