ទឹកដៃតែងខ្លួនតារា Cosplay ម្នាក់អាចប្រែខ្លួនឯងទៅជាតួល្បីៗ មើលភ្លាមស្មានតែគំនូរ
- 2018-04-22 05:47:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកដៃតែងខ្លួនតារា Cosplay ម្នាក់អាចប្រែខ្លួនឯងទៅជាតួល្បីៗ មើលភ្លាមស្មានតែគំនូរ
ចន្លោះមិនឃើញ
តារា Cosplay ម្នាក់ឈ្មោះ Jonathan Stryker បានប្រែក្លាយខ្លួនទៅជាតួអង្គល្បីជាច្រើននាក់ ពីក្នុងស៊េរីរឿងរបស់ Disney រហូតធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលបំផុត។
អស់រយៈពេលជាង ១០ឆ្នាំហើយ ដែល Jonathan ចំណាយពេលក្នុងការងារជាអ្នកតែងខ្លួន និងមុខឲ្យដូចតុក្កតា ឬ Cosplay ហើយទេពកោសល្យរបស់លោកកាន់តែរីកចម្រើនខ្លាំងឡើងៗ។ ថ្មីៗ លោកបានបង្កើតរឿងអស្ចារ្យមួយ ដោយបានតុបតែង តាំងពីក្បាល ដល់ចុងជើង ឲ្យដូចតុក្កតាជាច្រើនតួអង្គ។ នៅពេលក្រឡេកភ្លាម អ្នកទស្សនាមួយចំនួនគិតថាជារូបគំនូរ តែតាមពិតជាមនុស្សពិតៗ។ ចង់ដឹងថាស្នាដៃតែងមុខរបស់ តារា Cosplay រូបនេះ គួរឲ្យភ្ញាក់ផ្អើលកម្រិតណា សូមរីករាយទស្សនាដូចខាងក្រោម៖
១. តួ Sterling Archer ពីក្នុងរឿង “Archer”
២ . តួ The Mad Hatter ពីក្នុងរឿង "Alice In Wonderland"
៣. តួ Eustace ពីក្នុងរឿង "Courage The Cowardly Dog”
៤. តួ Gomez ពីក្នុងរឿង "The Addams Family”
៥. តួ Mr. Burns ពីក្នុងរឿង "The Simpsons”
៦. តួ Mojo Jojo ពីក្នុងរឿង "The Powerpuff Girls”
៧. តួ Dabi ពីក្នុងរឿង "My Hero Academia”
៨. តួ Cosmo ពីក្នុងរឿង "The Fairly Oddparents”
៩. តួ Jack Sparrow ពីក្នុងរឿង "Pirates Of The Caribbean”
១០. តួ Mr. Slave ពីក្នុងរឿង "South Park”
ប្រយមិត្តអាចស្វែងរករូបភាពស្អាតៗផ្សេងទៀតតាមរយៈគណនី Instagram របស់ Jonathan ដែលមានឈ្មោះថា @strykerkun