Chelsea ឡើងទៅជួប Man Utd វគ្គផ្ដាច់ព្រ័ត្រ FA Cup
- 2018-04-23 00:22:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea ឡើងទៅជួប Man Utd វគ្គផ្ដាច់ព្រ័ត្រ FA Cup
ចន្លោះមិនឃើញ
Chelsea បានឡើងទៅជួប Manchester United វគ្គផ្ដាច់ព្រ័ត្រ FA Cup ក្រោយយកឈ្នះ Southampton វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយលទ្ធផល ២ទល់នឹង០។
បាល់ទីមួយរបស់ក្រុមជើងឯក FA Cup ៧សម័យកាលស៊ុតបញ្ចូលទីយ៉ាងល្អដោយខ្សែប្រយុទ្ធ Giroud នៅនាទី៤៦។ លុះនាទី៨០ Giroud បានប្ដូរចេញជំនួសដោយ Alvaro Morata ហើយ Morata នេះឯងរកបានគ្រាប់ទីពីរឲ្យ Chelsea នៅនាទី៨២។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញតែតបញ្ចូលទី៩គ្រាប់គិតលើគ្រប់កម្មវិធីរដូវកាលនេះច្រើនជាងកីឡាករណាទាំងអស់។ នេះគឺជាការឡើងវគ្គផ្ដាច់ព្រ័ត្រ FA លើកទី១៣ហើយរបស់ Chelsea ហើយពួកគេត្រូវតតាំងជាមួយ Manchester United ចំថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅកីឡដ្ឋាន Wembley៕