ដាក់​ឱ្យ​លេង​ប្រយុទ្ធ ​ធ្វើ​ឱ្យ ហួយ ផល្លីន ​បេជ្ញា​រក​គ្រាប់ ​និង​ឈ្នះ​ភ្នំពេញ​ក្រោន​បាន

  • 2018-04-23 02:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៥​កន្លង​ទៅ​នេះ ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ធ្វើ​បាន​ល្អ​មែនទែន ​រហូត​យក​ជ័យជម្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោន​បាន​ក្នុង​លទ្ធផល ៦-៣ ​។

រូបចាស់ (ហួយ ផល្លីន អាវលេខ​១១)

ក្នុង​ការ​ប្រកួត​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​ទម្រង់​របស់​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង មាន​ការ​ផ្លាស់​ប្ដូរ ដោយ​បាន​ដាក់​កីឡាករ​កម្ពុជា​ចូល​លេង​ច្រើន​ ​និង​ទុក​ជើង​កីឡាករ​បរទេស​ខ្លះ។ កត្តា​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ក្រុម​ទាំង​មូល​លេង​ស៊ី​ចង្វាក់​គ្នា និង​អាច​ទទួល​បាន​លទ្ធផល​ល្អ។

ហួយ ផល្លីន ​ដែល​ត្រូវ​បាន​គ្រូ​បង្វឹក​ Conor Nestor ​ដាក់​ឱ្យ​លេង​ប្រយុទ្ធ​ក្នុង​ប្រកួត​នេះ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​លេង​ប្រយុទ្ធ ហើយ​រក​គ្រាប់​បាល់​បាន​២​គ្រាប់។ ការ​ដាក់​ឱ្យ​លេង​ប្រយុទ្ធ ធ្វើ​ឱ្យ​ខ្ញុំ​តាំង​ចិត្ត​លេង​ដើម្បី​រក​គ្រាប់​បាល់ ​និង​ចង់​ឈ្នះ ប្រឹង​អស់​ពី​ចិត្ត​តែ​ម្ដង។ កត្តា​មួយ​ទៀត ប្រកួត​នេះ​គ្រូ​ដាក់​កីឡាករ​ខ្មែរ​លេង​ច្រើន យើង​លេង​យល់​ចិត្ត​គ្នា ​និង​ចង់​ឈ្នះ​ដើម្បី​អ្នក​គាំទ្រ​ខេត្ត​ស្វាយ​រៀង​ទាំង​អស់”។

៦​គ្រាប់​របស់​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​រក​បាន​ដោយ​កីឡាករ ហួយ ផល្លីន ​២​គ្រាប់ Whoo ​១​គ្រាប់ នេន សុធារ័ត្ន​១​គ្រាប់ ​និង Shonari Caesar ​រក​បាន​២​គ្រាប់៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម