Sane វ៉ា Rashford & Kane គ្រង​ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំនៅ​អង់គ្លេស​

  • 2018-04-23 02:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leroy Sane កីឡាករ​របស់ Manchester City បាន​គ្រង​តំណែង​ឈ្នះពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំនៅ​អង់គ្លេស PFA  (PFA Young Player of the Year)។

កីឡាករ​វ័យ​ក្មេង​របស់​អាល្លឺម៉ង់​រូប​នេះ​បាន​បង្ហាញ​សមត្ថភាព​​លេង​លេចធ្លោ​ខ្លាំង​នៅ​រដូវ​កាល​នេះ​ ស័ក្ដិសម​នឹង​ទទួល​បាន​ពាន​មួយ​នេះ​ណាស់។ Sane ជា​កូនសោ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ Man City ក្ដោប​ពាន​ Premier League រដូវ​កាល​នេះ ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep Guardiola។

រដូវ​កាល​២០១៧-១៨ កីឡាករ​វ័យ​២២​ឆ្នាំ​រក​បាន​៩​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​បញ្ចូល​ទី​បាន​១២​ដង។ សម្រាប់​ជយលាភី​កីឡាករ​វ័យ​ក្មេង​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ PFA Sane បានប្រជែង​ឈ្នះ​កីឡាករ​ខ្លាំង​ជា​ច្រើន​ក្នុង​លីគ​ដូច​ជា  Harry Kane របស់​ Spurs,  Marcus Rashford របស់ Man Utd និង មិត្ត​រួម​ក្រុម Ederson និង Raheem Sterling៕ ​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ