បាក់​ចិត្ត​ស្រឹប ពេល​ឃើញ​ប្រព័ន្ធ​សុវត្ថិភាព Ford Everest 2018

  • 2018-04-23 07:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត SUV ៧កៅអី Ford Everest បាន​បញ្ចេញ​សេរ៊ី​ថ្មី​របស់​ខ្លួន ដោយ​មិន​ត្រឹមតែ​ផ្ដោត​លើ​កម្លាំង​ម៉ាស៊ីន​នោះ​ទេ ថែម​ទាំង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ជាច្រើន​សម្រាប់​សម្រួល​ដល់​អ្នក​ប្រើប្រាស់​ផង​ដែរ ដោយ​ក្នុង​នោះ​មាន​ដូចជា៖

១. ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​នៅ​ខាង​មុខ (Forward Collision Warning)

២. ប្រព័ន្ធ​ផ្ដល់​សញ្ញា​ឲ្យ​អ្នក​បើកបរ​ឈប់​សម្រាក​ពេល​មាន​អារម្មណ៍​ងងុយ​គេង (Driver Alert System)

៣. ប្រព័ន្ធ​កំណត់​គំលាត​សុវត្ថិភាព និង​បន្ថយ​ល្បឿន​ដោយ​ស្វ័យប្រវត្តិ​តាម​ល្បឿន​រថយន្ត​ខាង​មុខ (Adaptive Cruise Control)

៤. ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត និង​រំលឹក​ឲ្យ​អ្នក​បើកបរ​បើក​ក្នុង​គន្លង​ត្រឹម​ត្រូវ (Lane Departure Warning and Lane Keeping System)

៥. ប្រព័ន្ធ​ផ្ដល់​ដំណឹង​គ្រោះ​ថ្នាក់​ផ្នែក​ចំហៀង និង​ខាង​ក្រោយ​រថយន្ត (Blind Spot Information System​ & Cross Traffic Alert)

៦. ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ (Semi-Auto Parallel Park Assist)

៧. ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត (Electronic Stability Program) មាន​មុខងារ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើ​ផ្លូវ​កោង រអិល និង​បញ្ចៀស​ការ​ក្រឡាប់

ចង់​ដឹង​ច្បាស់​មើល​វីដេអូ​ខាង​ក្រោម ហើយ​សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Ford Cambodia

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម