ច្រើន​ៗមែន! មក​ស្គាល់​មុខ​អ្នក​ចាត់​ការ​រក​លុយ​បាន​ច្រើន​បំផុត​នា​ពេល​បច្ចុប្បន្ន

  • 2018-04-23 13:57:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្ដី​បារាំង L'Equipe អ្នក​ចាត់​ការ​ទាំង ៥ ខាង​ក្រោម​ជា​អ្នក​ចាត់​ការ​ដែល​រក​លុយ​បាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​នា​ពេល​បច្ចុប្បន្ន។ ប្រាក់​ទាំង​នោះ​ រាប់​បញ្ចូល​ទាំង​ប្រាក់​ខែ ប្រាក់​លើក​ទឹក​ចិត្ត និង​ប្រាក់​មុខ​ជំនួញ​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ។ ពួក​គេ​ទាំង​នោះ គឺ

៥. លោក Pep Guardiola (អ្នក​ចាត់​ការ Manchester City)៖ រក​បាន​សរុប ២០​លាន​អឺរ៉ូ​ (ជិត ២៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​មួយ​ឆ្នាំ។

៤. លោក Zinedine Zidane (អ្នក​ចាត់​ការ Real Madrid)៖ រក​បាន​សរុប ២១​លាន​អឺរ៉ូ​ (ជាង ២៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​មួយ​ឆ្នាំ។

៣. លោក Diego Simeone (អ្នក​ចាត់​ការ Atletico Madrid)៖ រក​បាន​សរុប ២២​លាន​អឺរ៉ូ​ (ជិត ២៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​មួយ​ឆ្នាំ។

២. លោក Marcello Lippi (គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ចិន)៖ រក​បាន​សរុប ២៣​លាន​អឺរ៉ូ​ (ជាង ២៨ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​មួយ​ឆ្នាំ។

១. លោក Jose Mourinho (អ្នក​ចាត់​ការ Manchester United)៖ រក​បាន​សរុប ២៦​លាន​អឺរ៉ូ​ (ជិត ៣២​លាន​ដុល្លារ​សហរដ្ឋអាមេរិក) ក្នុង​មួយ​ឆ្នាំ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី