ចេញ​ហើយ​! ប្រតិកម្ម​ផ្សេងៗ​ក្រោយ​ដាក់​បញ្ចាំង​កំពូល​រឿង "Avengers: Infinity Wars” លើក​ដំបូង

  • 2018-04-24 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​បែប​ Superheroes ដែល​អ្នក​គាំទ្រ​ជា​ច្រើន​បាន​រង​ចាំ​អស់​រយៈ​ពេល​ជាង​ ១០​ឆ្នាំ​ ពេល​នេះ​បាន​ចាប់​ផ្ដើម​ដាក់​បញ្ចាំង​ជា​លើក​ដំបូង​ហើយ។ "Avengers: Infinity Wars” ដែល​ជា​ស្នាដៃ​របស់​អ្នក​ដឹកនាំ​រឿង​បងប្អូន Joe និង Anthony Russo បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​លើ​កញ្ចក់​កុន​​ ហើយ​បាន​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​បង្ហាញ​អារម្មណ៍​ខ្លួន​ទៅ​កាន់​បណ្ដាញ​សង្គម​ផ្សេងៗ​នៅ​លើ​អ៊ីនធឺណិត។

ចំពោះ​ថ្ងៃ​ Premiere លើក​ដំបូង​នេះ​គឺ​ខិត​ជិត​នឹង​ថ្ងៃ​ដាក់​បញ្ចាំង​ផ្លូវ​ការ​ខ្លាំង​ ដើម្បី​កុំ​ឲ្យ​មាន​ការ​បែក​ធ្លាយ (Spoilers) ផ្សេងៗ​លេច​ឡើង។ ដូច្នេះ​ហើយ​ទើប​ទាំង​អ្នក​ដឹកនាំ​រឿង​និង​តារា​សម្ដែង​ទាំង​អស់​ ព្យាយាម​បញ្ចុះ​បញ្ចូល​អ្នក​គាំទ្រ​ កុំ​ឲ្យ​បញ្ចេញ​មតិ​អ្វី​ពាក់ព័ន្ធ​នឹង​សាច់​រឿង ដោយ​ប្រើ​តាម​ពាក្យ​ថា 'Thanos ត្រូវ​ការ​ភាព​ស្ងៀម​ស្ងាត់​របស់​អ្នក' គឺ #Thanosdemandsyoursilence។

នេះ​ជា​គំរូ​ផ្សេងៗ​នៃ​ការ​បង្ហាញ​មតិ​របស់​អ្នក​គាំទ្រ​ក្រោយ​បាន​ទស្សនា​ភាពយន្ត​៖

ភាពយន្ត​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា ថ្ងៃទី​២៧​ខែ​មេសានេះ​ហើយ៕

ប្រភព៖ hollywoodreporter   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី