បឹង​កេត ​ត​តាំង​ជាមួយ Shan United ​បង្គ្រប់​កិច្ច​ល្ងាច​នេះ ​ពាន AFC Cup

  • 2018-04-25 01:53:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បឹង​កេត ​នឹង​ត្រូវ​ប្រកួត​បង្គ្រប់​កិច្ច​ជាមួយ​ក្រុម Shan United ​នៅ​វេលា​ម៉ោង​៤:៣០​នាទី​រសៀល​នេះ ​ក្នុង​ពាន​រង្វាន់ AFC Cup 2018 ។

ទាក់​ទង​ការ​ប្រកួត​បង្គ្រប់​កិច្ច​នេះ​ដែរ​លោក កែវ កុសល គ្រូ​បង្វឹក​បឹង​កេត​បាន​លើក​ឡើង​ថា ក្រុម​ទាំង​ពីរ​មាន​កម្រិត​ប្រហាក់​ប្រហែល​គ្នា ដូច្នេះ​​បឹង​កេត​នឹង​​ប្រឹងប្រែង​លេង​យក​ឈ្នះ​ម្ចាស់ផ្ទះ​ ដើម្បី​មុខ​មាត់​ជាតិ។

​សូម​រំលឹក​ថា បឹង​កេត និង​ក្រុម Shan របស់​មីយ៉ាន់ម៉ា បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​ខាង​លើ​ដូច​គ្នា ដោយ​ក្រុម​ទាំង​ពីរ​មាន ៣ ពិន្ទុ​ស្មើ​គ្នា។ ជួប​គ្នា​កាល​ជើង​ទី​១​នៅ​កម្ពុជា​ ​បឹង​កេត​បាន​ភ្លាត់​ចាញ់​ក្រុម​របស់​មីយ៉ាន់ម៉ា​មួយ​នេះ​ ២-១៕

អត្ថបទ៖ មុន្នីរម្យ