តារាណាខ្លះរកចំណូលបានច្រើនជាងគេ ពេលដើរតួក្នុងរឿង "Avengers: Infinity Wars”?
- 2018-04-25 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាណាខ្លះរកចំណូលបានច្រើនជាងគេ ពេលដើរតួក្នុងរឿង "Avengers: Infinity Wars”?
ចន្លោះមិនឃើញ
ភាពយន្តថ្មីបំផុតរបស់ Marvel គឺ "Avengers: Infinity Wars” គឺជាភាពយន្តដែលមានតារាល្បីៗចូលរួមច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ អ្នកដឹកនាំរឿង Joe និង Anthony Russo បានប្រកាសថាតួអង្គខ្លះៗនៅក្នុងសាច់រឿងនេះគឺទទួលបានចំណូលច្រើនខ្លាំង។ ក្នុងចំណោមភាពយន្ត Avengers ទាំងបីវគ្គតារាដែលរកចំណូលបានច្រើនជាងគេគឺ Robert Downey Jr. ដែលលោកជាអ្នកបើកមុខនាំឲ្យ Marvel ទទួលបានជោគជ័យពីក្នុងរឿង "Iron Man” បញ្ចេញកាលពីឆ្នាំ ២០០៨។
បើគិតតាំងពីភាពយន្ត Avengers វគ្គដំបូងនេះជាចំណាត់ថ្នាក់នៃចំណូលរបស់តួសំខាន់ៗ៖
“Avengers” ឆ្នាំ ២០១២
Robert Downey Jr., Chris Evans, Mark Ruffalo, Chris Hemsworth, Scarlett Johansson, Jeremy Renner និង Tom Hiddleston.
“Avengers: Age of Ultron” ឆ្នាំ ២០១៥
Robert Downey Jr., Chris Hemsworth, Mark Ruffalo, Chris Evans, Scarlett Johansson, Jeremy Renner និង Jon Cheadle.
“Avengers: Infinity Wars” ឆ្នាំ ២០១៨
Robert Downey Jr., Chris Hemsworth, Mark Ruffalo, Chris Evans, Scarlett Johansson, Benedict Cumberbatch និង Don Cheadle.
វិភាគឲ្យកាន់តែច្បាស់៖
តារារកចំណូលបានច្រើនជាងគេលំដាប់លេខ១ Robert Downey Jr.
លោក Robert ត្រូវគេចាត់ទុកថាជាអ្នកដឹកនាំ និងជាមនុស្សសំខាន់បំផុតក្នុងពិភពរឿងរបស់ Marvel (Marvel Cinematic Universe)។ ដោយសារភាពយន្ត "Iron Man” ដំបូងរបស់លោកនិងព្រមទាំងបង្ហាញមុខក្នុងរឿងជាច្រើនដូចជា "Avengers” និង "Captain America: Civil Wars” ជាដើម។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺលោកគឺតារាម្នាក់ដែល ស្ថិតនៅក្នុងចំណោមរឿងរបស់ MCU ទាំងអស់ដែលរកចំណូលបាន ១ប៊ីលានដុល្លារលើកលែងតែរឿង "Black Panther” ដែលទើបនឹងបញ្ចេញ។ បើតាមការរាយការណ៍ពីសារព័ត៌មាន The Telegraph បានឲ្យដឹងថារកអាចរកចំណូលបានដល់ទៅជាង ២០០លានដុល្លារឯណោះចំពោះរឿង "Avengers: infinity Wars” និង "Avengers 4” បន្ទាប់ពីរកចំណូលបាន ២០លានដុល្លារក្នុងរឿង "Avengers: Age of Ultron” និង ៤០លានដុល្លារក្នុងរឿង "Captain America: Civil War”។
តារារកចំណូលបានច្រើនជាងគេលំដាប់លេខ ២ Chris Hemsworth៖
ប្រុសស្អាតឈ្មោះ Chris ទាំងពីរ សុទ្ធតែជាតួសំខាន់ៗបំផុតក្នុងរឿងនេះដោយដើរតួជា Captain America និង Thor។ កាលពីក្នុងរឿង "Avengers” លោក Chris Evans គឺជាតារារកចំណូលបានច្រើនជាងគេលំដាប់លេខ ២ ដោយសារតែលោកទើបតែបញ្ចេញភាពយន្តដំបូង "Captain America: The First Avenger” កាលពីឆ្នាំ ២០១១ និងជាតួអង្គសំខាន់ម្នាក់ដើម្បីប្រមូលផ្ដុំពួក Avengers ឲ្យមកធ្វើការជាមួយគ្នា។ ប៉ុន្តែក្រោយមកលោកក៏ធ្លាក់មកក្លាយជាតារារកចំណូលបានលំដាប់ថ្នាក់លេខ ៤វិញនៅក្នុងរឿង "Avengers: Age of Ultron” ឆ្នាំ ២០១៥ ដែលតំណែងលេខ២នេះ ត្រូវដណ្ដើមដោយលោក Chris Hemsworth ដើរតួជាតួអង្គ Thor។ នេះដោយសារតែក្នុងខណៈពេលនោះ Chris Hemsworth បានតួនៅក្នុងរឿងល្បីៗ ដូចជា "Rush” បញ្ចេញឆ្នាំ ២០១៣។ ដូច្នេះហើយទើបនៅក្នុងរឿង "Avengers: Infinity Wars” លោក Hemsworth និង Ruffalo រកចំណូលបានលំដាប់លេខ ២និងលេខ៣។
តារារកចំណូលបានច្រើនគេលំដាប់លេខ ៣និង៤ Chris Evans និង Mark Ruffalo
ដូចដែលបានបញ្ជាក់ខាងលើលោក Chris Evans រកចំណូលបានច្រើនលំដាប់លេខ២ពីក្នុងរឿង "Avenger” ប៉ុន្តែធ្លាក់មកដល់លេខ ៤នៅក្នុងរឿង "Age of Ultron”។ នេះបានធ្វើឲ្យលោកក្លាយជាតារានៅក្នុងចន្លោះរបស់ Mark Ruffalo និង Scarlett Johansson ដែលទាំងពីរសុទ្ធតែមិនទាន់មានរឿងផ្ទាល់ខ្លួនបញ្ចេញ។ លោក Ruffalo បានក្លាយជាតារាលំដាប់ទី៣ដោយសារតែលោកបានបង្ហាញក្នុងរឿងល្បីៗ ជាច្រើនដូចជា "The Kids Are All Right” ឆ្នាំ ២០១០ និង “Foxcatcher” និង "Spotlight” ដែលសុទ្ធតែភាពយន្តជាប់ឈ្មោះដណ្ដើមពានអូស្ការ។ ចំណែកឯ Chris Evans វិញមិនសូវជាទទួលបានជោគជ័យក្នុងវិស័យភាពយន្តខាងក្រៅ Marvel ប៉ុន្មាននោះទេ ហេតុនេះហើយទើបចំណាត់ថ្នាក់តារាដែលរកចំណូលបានច្រើនជាងគេគឺ Robert Downey Jr., Chris Hemworth, Mark Ruffalo, Chris Evans និង Scarlett Johansson។
ចំណែកតារាៗ ដែលរកចំណូលបានបន្ទាប់ពីនេះគឺតួអង្គសំខាន់ៗក្នុងរឿង "Black Panther” លោក Chadwick Boseman និងតួអង្គដូចជា Doctor Strage, Spider-Man, Vision និង Scarlett Witch ដែលសំដែងដោយ Benedict Cumberbatch, Tom Holland, Paul Bettany និង Elizabeth Olsen។ ចំណែកឯតួអង្គ “War-Machin” ឬ “Iron Patriot” រកចំណូលបានច្រើនលំដាប់ថ្នាក់នេះដែរ ព្រោះលោកជាតារាល្បីខ្លាំងមួយរូប។
ក្រៅពីនេះតារាៗ ដែលរកចំណូលបានច្រើនគឺតួអង្គពីក្នុងរឿង "Guardians of the Galaxy” ដូចជា Chris Pratt, Zoe Saldana ជាដើម៕