តួ​ Wonder Woman និយាយ​ថា​ មិន​បាន​ក្បត់​ Huawei ទៅ​ប្រើ​ iPhone នោះ​ទេ​

  • 2018-04-25 03:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Gal Gadot តួ​វីរនារី​ Wonder Woman បាន​ក្លាយ​ជា​ឯកអគ្គរាជទូត​តំណាង​ផលិតផល​ Huawei Mate 10 Pro ប្រចាំ​សហរដ្ឋអាមេរិក​ កាល​ពី​ខែ​​មករា​កន្លង​ទៅ ហើយ​រូប​នាង​ត្រូវ​​គេ​ចាប់​បាន​ថា​ប្រើ​ iPhone ដើម្បី​បង្ហាញ​ស្នេហ៍​​ដល់​ Mate 10 Pro។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​​តារា​សម្ដែង​ស្រី​សញ្ជាតិ​អ៊ីស្រាអែល​​បាន​និយាយ​ថា ៖ "មនុស្ស​មួយ​ចំនួន​ បាន​សួរ​ខ្ញុំ​ទាក់ទង​​នឹង​ការ​បង្ហោះ​ថ្មីៗ​នេះ​លើ​ Twitter ជា​មួយ​នឹង​ស្មាតហ្វូន​ Huawei ថ្មី​របស់​ខ្ញុំ​ និង​បាន​គិត​ថា​ខ្ញុំ​កំពុង​តែ​ប្រើ​ប្រាស់​ iPhone។ តាម​ពិត​ទៅ​មិន​មែន​បែប​នេះ​ទេ ខ្ញុំ​ស្រឡាញ់​ P20 Pro និង Mate 10 Pro របស់​ខ្ញុំ មិន​ថា​ខ្ញុំ​ស្ថិត​នៅ​ទីណា”។

Gal Gadot បាន​បន្ត​ថា ៖ "ពេល​ខ្លះ​ខ្ញុំ​ពឹង​ផ្អែក​លើ​ក្រុម​ការងារ​របស់​ខ្ញុំ​ដើម្បី​​ជួយ​បង្ហោះ​វីដេអូ​ទំហំ​ធំៗ (​លើ​គណនី​ Twitter របស់​ខ្ញុំ)។ ហើយ​​នេះ​ហើយ​ជា​​ការ​ពិត​ពី​ក្រោយ​ រឿង​រ៉ាវ​នេះ”។

ក្រោយ​ពី​ត្រូវ​គេ​ចាប់​បាន​ភ្លាម Gal Gadot និង​ក្រុម​ការងារ​ក៏​បាន​លុប​ Post របស់​ខ្លួន​ចេញ​ភ្លាមៗ​ផង​ដែរ៕​​​​​​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង