ពល​រដ្ឋខេត្តតាកែវ ជីកស្រះប្រទះឃាតករលាក់​មុខ​ក្នុង​ដី​ច្រើន​ទសវត្សរ៍​

  • 2018-04-25 10:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីជាន់​ខ្ពស់​មជ្ឈមណ្ឌលកំចាត់​មីន​កម្ពុជា​ហៅកាត់​ថា​ CMAC ឲ្យ​ដឹង​ថា​នៅ​ថ្ងៃនេះ​ថា​មន្ត្រី​ជំនាញបាន​​ជីក​យក​គ្រាប់​បែក​ទម្លាក់ពី​យន្ត​ហោះ​ក្នុង​សម័យ​សង្គ្រាម​នៅ​ខេត្ត​តាកែវ បន្ទាប់ពីពល​រដ្ឋ​ប្រ​ទះឃើញ​ពេលជីកស្រះ។

(រូបភាព៖ ហ្វេសប៊ុក​ឯ. ហេង រតនា)

ឯកឧត្តម ហេង រតនា អគ្គនាយ CMAC សរសេរ​លើទំព័រ​ហ្វេស​ប៊ុក​នារសៀល​នេះថា​គ្រាប់​បែក​នេះជាប្រ​ភេទគ្រាប់​MK82 ទម្លាក់ពី​យន្ត​ហោះ​នៅ​ក្នុង​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ឯកឧត្តម​សរសេរ​បន្ត​ថា៖ «ជីកស្រះទឹកប៉ះគ្រាប់បែក​ សំណាងណាស់ដែលក្បាលផ្ទុះនៅខាងក្បាលគ្រាប់បាក់ខូច​ តែខាងកន្ទុយនៅស្អាតអ៊ីចឹង​ហ្នង»។

គួរ​បញ្ជាក់ថា​កម្ពុជា​នៅមាន​ផ្ទៃ​ដី​១ ៩៧០គីឡូម៉ែត្រ​ក្រ​ឡាទៀត​ដែល​សង្ស័យ​ថាមាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​ត្រូវ​បោស​សម្អាត​ចន្លោះពី​ឆ្នាំ២០១៨​ ដល់​ឆ្នាំ​២០២៥ និង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៤០៦​លាន​ដុល្លារ​អាមេរិក។ អ្នក​ស្លាប់​ដោយ​សារ​មីន ឬ​សំណល់ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផ្សេងទៀត​បាន​ធ្លាក់ចុះពី៤ ៣២០នាក់​​ក្នុង​ឆ្នាំ១៩៩៦ មក​ត្រឹម៥៨​នាក់​ក្នុង​ឆ្នាំ២០១៧​​។ នេះ​បើតាម​របាយការណ៍​អាជ្ញាធរមីន​ចេញផ្សាយ​កាលពី​ដើម​ខែមេសា នេះ៕​

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម