ប៉ះជើងផ្ទាល់ជាមួយឡាន Uni-T ម៉ុង ម៉ានិត លាន់មាត់ថាអស្ចារ្យ ឥឡូវសេរីថ្មីចូល យីអ៊ុនក៏ឡើងមួយក្រឺតទៀត
- 2024-04-30 08:02:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ះជើងផ្ទាល់ជាមួយឡាន Uni-T ម៉ុង ម៉ានិត លាន់មាត់ថាអស្ចារ្យ ឥឡូវសេរីថ្មីចូល យីអ៊ុនក៏ឡើងមួយក្រឺតទៀត
ចន្លោះមិនឃើញ
តារាចម្រៀង និងជាអ្នកនិពន្ធវ័យក្មេង ម៉ុង ម៉ានិត ដែលអ្នកគាំទ្រភាគច្រើនតាមដានសកម្មភាពរបស់លោកជាមួយកញ្ញា មាន សូនីតា តាមរយៈកម្មវិធី ”កម្ពុជា ឋានសួគ៌លើដី” កំពុងបំពេញបេសកកម្មដោយជិះឡានចម្ងាយរាប់សិបគីឡូម៉ែត្រ ឡើងភ្នំ ចុះអូរ កាត់ព្រៃប្រឹក្សា តាមផ្លូវ Off road ខេត្ដឆ្ងាយៗ ដើម្បីស្វែងរកតំបន់ទេសចរណ៍ប្លែកៗ និងមិនទាន់សូវមានមនុស្សទៅដល់ ដោយប្រើរថយន្ដសេរីទំនើប Uni-T។
ប៉ះជើងដោយផ្ទាល់ជាមួយឡាន Uni-T របស់ក្រុមហ៊ុន ChangAn Auto រយៈពេលប៉ុន្មានខែមកនេះ លោក ម៉ុង ម៉ានិត បានបង្ហាញអារម្មណ៍ពិតនៅចំពោះមុខមហាជនថា ឡាន Uni-T ដែលលោកបានជិះបំពេញបេសកកម្មនោះ គឺជួយសម្រួលបានច្រើនដល់ការងាររបស់លោក។ មិនត្រឹមតែសម្រួលដល់ការធ្វើដំណើរ វាក៏បានជួយដល់ការស្ដាប់ភ្លេងជាមួយឧបករណ៍យ៉ាងពិសេសដែលមានភ្ជាប់នៅក្នុងឡានស្រាប់ ធ្វើឲ្យលោកចំណេញពេលវេលាចុះធ្វើការងារតាមខេត្ដផង និងស្ដាប់ណោតភ្លេងផង ដើម្បីសម្រួលដល់ការនិពន្ធរបស់លោក។
កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ តារាចម្រៀងរូបនេះ បានបង្ហាញវត្ដមាននៅចំពោះមុខអ្នកគាំទ្រ និងបុគ្គលិកក្រុមហ៊ុនជាច្រើនស្ថាប័ន នាឱកាសតាំងពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អ អិម អេ នៅ ឌឹ ព្រេមៀ សែនធ័រ សែនសុខ។ ក្នុងឱកាសនោះ ម៉ានិត ក៏ត្រូវបានក្រុមហ៊ុន ChangAn Auto ប្រកាសទទួលលោកធ្វើជាដៃគូផ្សព្វផ្សាយឡាន Uni-K 2024 ដែលជាប្រភេទឡានកាន់តែទំនើប ទើបនាំចូល ហើយលោកក៏ទទួលបានឡានមួយគ្រឿងថ្មីនេះថែមទៀត ដោយមានធ្វើពិធីប្រគល់សោរយ៉ាងអធិកអធមនៅថ្ងៃនោះតែម្ដង។
លោក ម៉ុង ម៉ានិត៖ “និយាយដោយស្មោះត្រង់ទៅ វា(ឡាន)បានជួយសម្រួលការងារខ្ញុំច្រើនណាស់ ហើយត្រូវនឹងខ្ញុំដែលរវល់ខ្លាំងនឹងការងារសិល្បៈ ច្រៀងតាមកម្មវិធីឆ្ងាយៗផង ហើយវាក៏ជួយសម្រួលដល់ការងារតែងនិពន្ធបទភ្លេងខ្ញុំមួយផ្នែកដែរ។ ខ្ញុំរំភើបណាស់ដែលទទួលបានការប្រកាសក្លាយជា Presenter នៃ Changan Uni-K 2024 ដែលជាក្រុហ៊ុនឡានទំនើបបំផុតមួយកំពុងដំណើរការលក់នៅក្នុងប្រទេសកម្ពុជាយើង”។
សូមរំលឹកថា ក្រុមហ៊ុន CHANGAN AUTO បានប្រកាសទទួលតារាចម្រៀង ម៉ុង ម៉ានិត ជា Presenter ឬដៃគូផ្សព្វផ្សាយជាផ្លូវការនូវឡាន Uni-K 2024 កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ដើម្បីជាកិច្ចស្វាគមន៍តារាចម្រៀងរូបនេះ បុគ្គលិក នៃក្រុមហ៊ុន CHANGAN AUTO បានធ្វើពិធីប្រគល់សោរជាផ្លូវការនៅចំពោះមុខមហាជន និងអ្នកគាំទ្រ ក្នុងឱកាសតាំងពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អ អិម អេ នោះតែម្ដង៕