គ្រាប់ UCL ដំបូងរបស់ Asensio ជួយ Real ឈ្នះ Bayern

  • 2018-04-25 22:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid មានប្រៀបក្នុងការប្រកួត Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោយយកឈ្នះ Bayern Munich ជើងទីមួយក្រៅដីដោយលទ្ធផល ២ទល់នឹង១។

ជំនួបនៅកីឡដ្ឋាន Allianz Arena ម្ចាស់ផ្ទះស៊ុតបញ្ចូលទីនាំមុខបាន១គ្រាប់មុនដោយកីឡាករសញ្ជាតិអាល្លឺម៉ង់ Joshua Kimmich នៅនាទី២៨ ជាការទាត់ពីមុំខាងស្ដាំ។ រៀបនឹងចប់វគ្គទីមួយទៅហើយគឺនាទី៤៤ Marcelo ស៊ុតមួយជើងឲ្យ Real ស្មើ ១ - ១ បានវិញ។

ចូលវគ្គទីពីរ បាន១២នាទី Marco Asensio បានថែម១គ្រាប់ទៀតឲ្យជើងខ្លាំងរបស់អេស្ប៉ាញនាំមុខក៏ដូចជាឈ្នះការប្រកួត ហើយវាក៏ជាគ្រាប់ទីមួយរបស់គេផងដែរនៅ Champions League រដូវកាលនេះ។ បរាជ័យធ្វើឲ្យ Bayern ចាំបាច់ត្រូវរកឲ្យបាន២គ្រាប់នៅការប្រកួតជើងទីពីរ។

ក្រុមលោក Jupp Heynckes បានចាញ់ Real ៦ប្រកួតជាប់គ្នាជាកំណត់ត្រាអាក្រក់បំផុតរបស់ក្លឹបក្នុង Champions League។ ពួកគេកំពុងមានបញ្ហារបួសកីឡាករសំខាន់ៗជាន់កគ្នាដូចជា Neuer, David Alaba, Arturo Vidal និង Kingsley Coman ហើយរបួសថ្មីយប់មិញមាន Robben ខ្សែការពារ Jerome Boateng៕

អត្ថបទ៖ វីរ័ត្ន