កំណត់ត្រា​​ចាប់​អារម្មណ៍ Bayern ជួប Real ៦​ដង​ចុងក្រោយ​នៅ UCL មិន​ដែល​ឈ្នះ​សោះ

  • 2018-04-26 02:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid កំពុង​មាន​សង្ឃឹម​ខ្ពស់​គួរ​សម បន្ទាប់​ពី​អាច​យក​ឈ្នះ​ក្រៅ​ដី​លើ​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munic ២-១ កាល​ពី​យប់​មិញ។ យ៉ាងណា Bayern ក៏​មិន​ទាន់​អស់​សង្ឃឹម​ព្រោះ​នៅ​សល់​ជើង​ទី​ដែល​ត្រូវ​ទៅ​លេង​នៅ​ទឹក​ដី​អេស្ប៉ាញ​វិញ​នៅ​ថ្ងៃ​ទី​២ ខែ ឧសភា ឆ្នាំ​២០១៨។ តោះ! ពេល​នេះ​មក​ស្ថិតិ​និង​កំណត់ត្រា​មួយ​ចំនួន​កើត​ឡើង​ ក្រោយ​ប្រកួត​យប់​មិញ។

  • Real ប៉ះ Bayern​ ៦​ដង​ចុងក្រោយ​នៅ Champions League ឈ្នះ​រហូត

  • ជ័យជម្នះ​នេះ​ក៏​បាន​ធ្វើ​ឲ្យ Madrid ក្លាយ​ជា​ក្រុម​​ដំបូង​ឈ្នះ​១៥០​ប្រកួត ក្នុង​ក្របខ័ណ្ឌ UCL

  • ៥​ប្រកួត​ចុងក្រោយ​នៅ Champions League ខ្សែ​ការពារ Marcelo ទាត់​បញ្ចូល​ទី​បាន​៣​គ្រាប់

  • Vazquez បញ្ជូន​បាល់​ឲ្យ​​មិត្ត​រួម​ក្រុម​​ទាត់​បញ្ចូល​ទី​បាន​១២​គ្រាប់​នៅ​គ្រប់​កម្មវិធី​រដូវ​កាល​នេះ។ ក្នុង​ចំណោម​កីឡាករ​នៅ La Liga មាន​តែ Lionel Messi ទេ ឈរ​លើ​គេ​មាន ១៨ Assist

  • ៣គ្រាប់​ចុងក្រោយ​របស់ Asensio នៅ UCL ធ្វើ​បាន​​នៅ​វគ្គ​ចាញ់​ធ្លាក់​ទាំង​អស់​ ក្នុង​នោះ​ទាត់​​ចូល Bayern វគ្គ​៨​ក្រុម​ចុងក្រោយ​១​គ្រាប់ និង​យប់​មិញ​១​គ្រាប់ ហើយ​១​គ្រាប់​​ទៀត​ជាមួយ​ Juventus កាល​រដូវ​កាល​មុន​វគ្គ​ផ្ដាច់ព្រ័ត្រ។

-​ ខ្សែ​ការពារ Kimmich របស់ Bayern ធ្វើ​បាន​ល្អ​ណាស់​នៅ​យុទ្ធនាការ​ UCL រដូវ​កាល​នេះ​រក​បាន៣​គ្រាប់​និង Assit ៣​ដង៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ