ចូលដល់ទឹកដីកូរ៉េខាងត្បូងភ្លាម គីម ជុងអ៊ុន សរសេរពាក្យ ២ ឃ្លា

  • 2018-04-27 02:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គីម ជុងអ៊ុន បាន​ក្លាយ​ជា​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ដំបូង​ក្នុង​រយៈ​ពេល ៦៥ ឆ្នាំ ដែល​បាន​ឈាន​ជើង​ចូល​ប្រទេស​កូរ៉េ​ខាង​ត្បូង ចាប់​តាំង​ពី​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​បែងចែក​គ្នា។

បន្ទាប់​ពី​ឈាន​ជើង​ចូល​ទឹក​ដី​កូរ៉េខាងត្បូង មេដឹកនាំ​កូរ៉េខាងជើង​ខាងលើ បាន​បន្ត​ដំណើរ​ទៅ​កាន់​វិមាន​សន្តិភាព (Peace House) ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​តំបន់​ព្រំដែន​គ្មាន​យោធា ដែល​កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ឡើង។

ជាមួយ​គ្នា​នេះ​ដែរ លោក គីម បាន​ចុះហត្ថលេខា​នៅ​លើ​សៀវភៅ​ភ្ញៀវ និង​សរសេរ​ថា «ប្រវត្តិសាស្ត្រ​ថ្មី​ចាប់ផ្ដើម​នៅ​ពេល​នេះ» និង «អាយុ​នៃ​សន្តិភាព​កំពុង​ស្ថិត​នៅ​ចំណុច​ចាប់ផ្ដើម​នៃ​ប្រវត្តិសាស្ត្រ»៕

លោក Moon Jae-in និង គីម ជុងអ៊ុន នៅក្នុង Peace House

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី