មកមើលសកម្មភាព គីម ជុងអ៊ុន ដើរចូលទឹកដីកូរ៉េខាងត្បូងជាលើកដំបូង (មានវីដេអូ)

  • 2018-04-27 01:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​គីម ជុង​អ៊ុន បាន​ក្លាយ​ជា​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ដំបូង​ដែល​បាន​ឈាន​ជើង​ចូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​អស់​រយៈ​ពេល ៦៥ ឆ្នាំ​ចាប់​តាំង​ពី​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​បែងចែក​គ្នា។

នៅ​វេលា​ម៉ោង ៩ និង​៣០​នាទី ម៉ោង​ក្នុង​តំបន់ លោក គីម ជុង​អ៊ុន ត្រូវ​បាន​ស្វាគមន៍​ដោយ​ប្រធានាធិបតី កូរ៉េខាងត្បូង​លោក Moon Jea-in នៅ​​ភូម Panmunjomក្នុង​ទឹក​ដី​កូរ៉េខាងត្បូង។ ជា​ដំបូង​ឡើយ​ពួកគេ​បាន​ដើរ​ឆ្លង​ចូល​ទឹកដី​កូរ៉េខាងជើង មុន​ពេល​ឆ្លង​ចូល​ទៅ​កាន់​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​វិញ។

ក្នុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នេះ មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​ផ្ដោត​សំខាន់​លើ​ការ​ដក​អាវុធ​នុយ​ក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ៕

សូម​ទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី