ទីតាំងសាកល្បង​​មីសីល​រលំ​ មេ​ដឹកនាំ​កូរ៉េខាងជើង​អះអាង​ឈប់បាញ់ដើម្បី...

  • 2018-04-26 02:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្ត្រ​របស់​ចិន បាន​សន្និដ្ឋាន​ថា កន្លែង​ដែល​កូរ៉េ​ខាង​ជើង​យក​ធ្វើ​តេស្ត​សាកល្បង​បាញ់​មីស៊ីល បាន​បាក់​រលំ​នៅ​ត្រង់​ផ្នែក​​មួយ​ចំនួន​ហើយ។ ដូច្នេះ​ទីតាំង​នោះ​នឹង​មិន​អាច​ប្រើ​សម្រាប់​បាញ់​គ្រាប់​មីស៊ីល​ទៀត​ឡើយ។

តំបន់ Punggye-ri ត្រូវ​បាន​យក​ទៅ​ធ្វើ​ជា​កន្លែង​បាញ់​គ្រាប់​មីស៊ីល​ចំនួន ៦​ដង​រួច​មក​ហើយ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦។ ក្រោយ​ការ​បាញ់​ចុង​ក្រោយ​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៧​កន្លង​ទៅ តំបន់ Punggye-ri បាន​រង​ការ​រញ្ជួយ​ដី​ក្នុង​រយៈ​ចម្ងាយ​៨,៤​គីឡូ​ម៉ែត្រ បណ្ដាល​ឲ្យ​ផ្ទៃ​ខាង​ក្នុង​ភ្នំ​រង​ការ​បាក់​រលំ។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៨ មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន បាន​ប្រកាស​ឈប់​បាញ់​សាកល្បង​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​ទៀត​ហើយ។ បន្ថែម​ពី​នេះ គីម ជុងអ៊ុន បាន​ប្រកាស​ថា កូរ៉េខាងជើង​នឹង​បិទទីតាំង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ដែល​នៅ​ភាគខាងជើង​នៃ​ប្រទេស ដើម្បី​ធានា​ពី​តម្លាភាព​ក្នុង​ការ​បញ្ឈប់​ការ​សាកល្បង​នុយក្លេអ៊ែរ៕

ចុចអាន ៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី