ថៃ ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ម្ចាស់ផ្ទះ​ រៀបចំ​ជំនួប​រវាង ត្រាំ និង គីម ជុងអ៊ុន

  • 2018-04-25 02:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Don Pramudwinai រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថៃ បាន​លើក​ឡើង​ថា ប្រទេស​ថៃ​ស្ម័គ្រ​ចិត្ត ដើម្បី​សម្រប​សម្រួល និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន។ ប៉ុន្ដែ​លោក​ថា ពុំ​ទាន់​ការ​ទាក់ទង​ណាមួយ​មក​ប្រទេស​ថៃ​នៅ​ឡើយ​ទេ ដើម្បី​រៀបចំ​ជំនួប​នេះ។

លោក Don Pramudwinai រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថៃ

ចំណែក​ខាង​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​បាងកក​វិញ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿងរ៉ាវ​នេះ។

កាលពី​ដើម​ខែ​មេសា ២០១៨ កន្លង​ទៅ លោក ត្រាំ បាន​លើក​ឡើង​ថា មាន​ទីតាំង​៥ កំពុង​ត្រូវ​បាន​ពិចារណា យក​មក​ធ្វើ​ជា​ទីតាំង​ជំនួប​រវាង​រូប​លោក និង លោក គីម ជុងអ៊ុន ដែល​នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែ​មិថុនា ២០១៨ ខាង​មុខ ដើម្បី​ពិភាក្សា​ពី​ការ​បិទ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ

ប៉ុន្ដែ​លោក ត្រាំ ពុំ​បាន​បញ្ជាក់​ពី​ទីតាំង​ឲ្យ​បាន​ច្បាស់​លាស់​ទេ ខណៈ​ដែល​ប្រទេស​អាស៊ាន​២ គឺ ប្រទេស​ថៃ និង​ប្រទេស​សិង្ហបុរី អាច​ត្រូវ​បាន​យក​ធ្វើ​ជា​ទីតាំង​ជំនួប ក្នុង​ចំណោម​ទីតាំង​ជាច្រើន​ទៀត ដែល​មាន​ដូចជា​នៅ​អឺរ៉ុប អាស៊ី​កណ្ដាល ឬ​ក៏​ប្រទេស​កូរ៉េ​ណា​មួយ​តែ​ម្ដង។

សូម​បញ្ជាក់​ថា ការ​លើកឡើង​របស់​រដ្ឋមន្រ្តី​ការបរទេស​ថៃ គឺស្របពេល​ដែល​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ថៃ លោក Prawit Wongsuwon ដែល​ពេល​នេះ កំពុង​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ដើម្បី​ជួប​ពិភក្សា​ការងារ​ទ្វេភាគី​ជាមួយ​រដ្ឋមន្រ្តី​ការពារ​អាមេរិក James Mattis និង​មន្រ្តី​សន្ដិសុខ​ជាតិ​មួយ​ចំនួន​ទៀត​របស់​អាមេរិក៕

លោក Prawit Wongsuwon រដ្ឋមន្រ្តី​ការពារ​ជាតិ​ថៃ (ឆ្វេង) កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី