ជំនួបកំពូលរវាងកូរ៉េទាំង ២ គីម ជុងអ៊ុន នឹងទទួលបានម្ហូបពិសេសមួយមុខ
- 2018-04-25 01:56:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនួបកំពូលរវាងកូរ៉េទាំង ២ គីម ជុងអ៊ុន នឹងទទួលបានម្ហូបពិសេសមួយមុខ
ចន្លោះមិនឃើញ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវគេបម្រើម្ហូបស្វីសពិសេសមួយប្រភេទ នៅឯកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងត្បូង ក្នុងគោលបំណងដើម្បីរំលឹកដល់សាលារៀនរបស់លោក។
ម្ហូបនោះគឺជាដំឡូងចៀន ដែលគេឲ្យឈ្មោះថា «Rosti»។
លោក គីម ជុងអ៊ុន ត្រូវគេដឹងថា ធ្លាប់បានរៀននៅក្នុងប្រទេសស្វីស បើទោះបីជាលោកមិនដែលបានបញ្ជាក់ក៏ដោយ។
ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នឹងត្រូវគេបម្រើត្រីសមុទ្រ ប្រភេទ John Dory ដែលយកពីកំពង់ផែនៃទីក្រុង Busan។
កិច្ចប្រជុំកំពូលនៃមេដឹកនាំទាំង ២ នៅថ្ងៃសុក្រខាងមុខនេះ គឺជាលើកទីមួយរវាងកូរ៉េទាំង ២ បើគិតចាប់តាំងពីឆ្នាំ ២០០៧ មក៕
ចុចអាន៖