ផ្លូវការហើយ! គីម ជុងអ៊ុនព្រមផ្អាកអាវុធនុយក្លេអ៊ែរមុនជំនួបកំពូល
- 2018-04-21 02:15:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការហើយ! គីម ជុងអ៊ុនព្រមផ្អាកអាវុធនុយក្លេអ៊ែរមុនជំនួបកំពូល
ចន្លោះមិនឃើញ
មេដឹកនាំកូរ៉េខាងជើង បានប្រកាសជាផ្លូវការថាខ្លួននឹងផ្អាករាល់ការសាកល្បងមីស៊ីល ហើយគ្រោងនឹងបិទកន្លែងសាកល្បងអាវុធនុយក្លេអ៊ែរទាំងអស់មុនជំនួបជាមួយអាមេរិក។
យោងតាមគណនី Twitter របស់ប្រធានាធិបតីអាមេរិកសរសេរថា "កូរ៉េខាងជើងបានយល់ព្រមផ្អាកការធ្វើតេស្ដនុយក្លេអ៊ែរទាំងអស់ ហើយបិទកន្លែងសាកល្បងដ៏សំខាន់មួយ។ នេះគឹជាដំណឹងល្អសម្រាប់កូរ៉េខាងជើង និងពិភពលោកទាំងមូល ហើយវាជាការរីកចម្រើនដ៏ធំធេង! យើងកំពុងទន្ទឹងរង់ចាំជំនួបកំពូលរបស់យើង។”
គួរឲ្យដឹងថា កូរ៉េខាងជើង គ្រោងនឹងពិភាក្សាជាលើកដំបូង ជាមួយអាមេរិកជុំវិញការលុបបំបាត់អាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េក្នុងពេលឆាប់ៗនេះ។ ទោះយ៉ាងណាក៏ដោយ ពេលវេលា និងទីកន្លែងជាក់លាក់នៃកិច្ចប្រជុំនេះ មិនទាន់បានកំណត់នៅឡើយទេ៕
ចុចអាន ៖
គីម ជុងអ៊ុន អាម៉ាស់មុខខ្លាំង ក្រោយអ្នកវិភាគថាមិនអាចទៅជួបអាមេរិកព្រោះហេតុផលមួយ
កូរ៉េខាងជើង និងកូរ៉េខាងត្បូង ត្រៀមប្រកាសបញ្ចប់សង្គ្រាមជារៀងរហូត
ត្រាំ ប្រកាសក្តែងៗ បើពិភាក្សាជាមួយកូរ៉េខាងជើងគ្មានផ្លែផ្កា នឹងដើរចេញភ្លាម!