ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​​ចិន​ផ្អើល​រើស​បុគ្គលិក​ស្រី​ស្អាត ដើម្បីបុគ្គលិកប្រុសៗ

  • 2018-04-27 03:08:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​ចិន​​កំពុង​តែ​ព្យាយាម​អូសទាញ​បុគ្គលិក​ស្រី​កាន់​តែ​ច្រើន​ជាង​មុន។ ប៉ុន្តែ​មិន​រក​បុគ្គលិក​ស្រី​ដើម្បី​មក​ធ្វើ​ការ​ខាង​ផ្នែក​សរសេរ​កូដ​, វិស្វករ​ (បច្ចេកវិទ្យា) ឬ អ្នក​ឌីហ្សាញ​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ​ ក្រុមហ៊ុន​មួយ​ចំនួន​​បាន​រើស​បុគ្គលិក​ដែល​​មាន​ឈ្មោះ​មុខ​តំណែង​ថា​ "អ្នក​លើក​ទឹក​ចិត្ត​ដល់​អ្នក​សរសេរ​កម្មវិធី" ជា​មុខ​តំណែង​មួយ​ដែល​ទទួល​ខុស​ត្រូវ​​លើ​កិច្ចការ​ដូច​ជា​ និយាយ​គ្នា​ជា​មួយ​បុគ្គលិក​ប្រុស​, ទិញ​អាហារ​ពេល​ព្រឹក​ឲ្យ​ពួក​គេ និង ម៉ាស្សា​​ឲ្យ​បុគ្គលិក​ប្រុស​ទៀត​ផង។

យ៉ាងហោចណាស់​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ចំនួន​ ៧ ​​កំពុង​រើស​បុគ្គលិក ជា​ "អ្នក​លើក​ទឹក​ចិត្ត​ដល់​អ្នក​សរសេរ​កម្មវិធី" នេះ ក្នុង​នោះ​​រួម​មាន​ក្រុមហ៊ុន​ Alibaba ផង​ដែរ។ យ៉ាងណាក្ដី​ចំនួន​ក្រុមហ៊ុន​ដែល​ជ្រើស​រើស​អ្នក​កាន់​មុខ​តំណែង​នេះ​ បាន​ថយ​ចុះ​ ក្រោយ​ពី​មាន​ការ​ប្រតិកម្ម​​បែប​អវិជ្ជមាន​ជា​ខ្លាំង ពី​សំណាក់​ប្រជាជន​ចិន។

Shen Yue ជា​អ្នក​លើក​ទឹក​ចិត្ត​ដល់​អ្នក​សរសេរ​កម្មវិធី មួយ​រួប​នៅ​ក្រុមហ៊ុន​ Chainfin បាន​ប្រាប់​ដល់​សារព័ត៌មាន​ The Times ថា​ បុគ្គលិក​ប្រុសៗ​តែង​តែ​រៀបរាប់​នូវ​រឿង​កង្វល់​នៃ​ការងារ​ដល់​នាង​ជា​ញឹកញាប់។ ពេល​ខ្លះ​ Shen Yue ក៏​ត្រូវ​ម៉ាស្សា​​​ឲ្យ​បុគ្គលិក​ប្រុសៗ​ដើម្បី​កាត់​បន្ថយ​ភាព​ស្រ្តេស​ផង​ដែរ។

ចំពោះ​តម្រូវ​ការ​នៃ​មុខ​តំណែង​នេះ​ ​មេ​ផ្នែក​ធនធាន​មនុស្ស​​នៅ​ក្រុមហ៊ុន​ Chainfin បាន​ប្រាប់​ថា​​មាន​ដូច​ជា​ ត្រូវ​​​មាន​អត្តចរិត​រួសរាយ, ត្រូវ​​ចេះ​តែងខ្លួន, កម្ពស់​ចាប់​ពី​ ១៥៧ ស.ម និង​មាន​ទម្រង់​មុខ​ដែល​អាច​ទទួល​យក​បាន។ បន្ថែម​ពី​នេះ​ ប្រាក់​ខែ​ដែល​គេ​អាច​ទទួល​បាន​ជា​ប្រចាំ​គឺ​ប្រមាណ​ ៩៥០ ដុល្លារ/មួយខែ៕​

​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Businessinsider | VNReview   ប្រែ​សម្រួល៖ សុខហេង