យកដីមកលុញឲ្យមូលដូចបាល់ រួចប៉ូលា ឯលទ្ធផលពិតជានឹកស្មានមិនដល់
- 2018-04-28 03:29:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យកដីមកលុញឲ្យមូលដូចបាល់ រួចប៉ូលា ឯលទ្ធផលពិតជានឹកស្មានមិនដល់
ចន្លោះមិនឃើញ
«Dorodango» គឺជាល្បែងកម្សាន្តបែបប្រពៃណីមួយសម្រាប់សិស្សសាលាជប៉ុនក្មេងៗ។ វាត្រូវបានធ្វើឡើងដោយប្រើ ភក់ និង ដី។ ឥឡូវនេះមនុស្សជាច្រើនកំពុងតែកែច្នៃ Dorodango ឲ្យមានសភាពមូល និង ភ្លឺរលោង ដោយគេហៅថា «Hikaru Dorodango» ខណៈវាត្រូវចំណាយពេលជាច្រើនថ្ងៃ។
ខាងក្រោមនេះគឺជារបៀបធ្វើ Hikaru Dorodango៖
១) ប្រមូលដី
២) បំបែកគ្រួស និងថ្មចេញពីដី
៣) ចាប់ផ្ដើមលុញដី និងភក់ចូលគ្នាឲ្យមូល
៤) បន្ថែមស្រទាប់ដី និងភក់
៥) លុញវាឲ្យកាន់តែមូលស្អាត (ចំណុចនេះអាចពិបាកបន្តិច ដោយសារតែវាអាចបែកយ៉ាងងាយស្រួល)
៦) ទុកវាចោលនៅក្នុងថង់ប្លាស្ទិកឲ្យស្ងួត រយៈពេលយ៉ាងហោចណាស់ ២០ នាទី
៧) ត្រូវអនុវត្តជំហានខាងលើឡើងវិញ ២ ទៅ ៣ ដង រួចចាប់ផ្ដើមប៊ូលា
៨) ត្រូវប៊ូលាច្រើនលើកច្រើនសារ រហូតទាល់តែភ្លឺរលោង
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖