ក្រោយសង្គ្រាមបំផ្លាញអស់ ៤៥ឆ្នាំ ស្ថានីយរថភ្លើងបាត់ដំបងបើកឡើងវិញជាប្រវត្តិសាស្ត្រ
- 2018-04-28 09:56:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយសង្គ្រាមបំផ្លាញអស់ ៤៥ឆ្នាំ ស្ថានីយរថភ្លើងបាត់ដំបងបើកឡើងវិញជាប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
ក្រោយបំផ្លិចបំផ្លាញដោយសង្គ្រាមរយៈពេល៤៥ឆ្នាំ ផ្លូវរថភ្លើងដឹកអ្នកដំណើរ សិរីសោភ័ណ-បាត់ដំបង នឹងដាក់ឲ្យដំណើរការឡើងវិញ (បណ្តោះអាសន្ន) ប៉ោយប៉ែត-សិរីសោភ័ណ។ ពិធីដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវគម្រោងផ្លូវរថភ្លើងង នឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅស្ថានីយរថភ្លើងសិរីសោភ័ណ ក្រោមការអញ្ចើញចូលរួមរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្លូវរថភ្លើងនេះ មានប្រវែង ៦៥ គ.ម ចាប់ពីទីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដល់ទីរួមខេត្តបាត់ដំបង ដែលមាន ១០ស្ថានីយ រួមមាន៖ សិរីសោភ័ណ មង្គលបូរី ចម្ការចេក ភ្នំតូច ទួលសំរោង ជ្រោយស្ដៅ ជណ្ដើរស្វា អូរតាគី សៀម និងបាត់ដំបង។ ផ្លូវរថភ្លើង ប៉ោយប៉ែត-សិរីសោភ័ណ-បាត់ដំបង មានចម្ងាយសរុប ១១៣ គ.ម។
តាមគម្រោង បន្ទាប់ពីដាក់ឲ្យដំណើរការកំណាត់ផ្លូវរថភ្លើងពីប៉ោយប៉ែត ជាប់ព្រំដែនថៃ មកកាន់សិរីសោភ័ណ និងបន្តដល់ខេត្តបាត់ដំបង គឺក្រសួងសាធារណការ និងដឹកជញ្ជូន ក៏គ្រោងនឹងភ្ជាប់ការដឹកជញ្ជូនតាមផ្លូវដែកពីបាត់ដំបង មកកាន់រាជធានីភ្នំពេញផងដែរ៕