បន្ទាប់ពីសម្ពោធជាផ្លូវការនៅកម្ពុជាកាលពីសប្ដាហ៍មុន លេចវត្តមានសុទ្ធតែតារាល្បីៗនោះ OPPO បានប្រកាសចេញលក់ Smartphone ស៊េរីទំនើបរបស់ខ្លួន Oppo F7 ជាផ្លូវការ នៅថ្ងៃសៅរ៍ ២៨ មេសា នេះតែម្ដង។ ឯអ្នករង់ចាំចង់បាននោះ អាចរកទិញបាននៅគ្រប់ហាងលក់ទូរសព្ទទូទាំងប្រទេស។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន។
ស៊េរី F7 រាងក្បាលឆកនេះ មានតម្លៃត្រឹម ៣២៩ ដុល្លារ សម្រាប់ទំហំម៉ាស៊ីន 64GB និង RAM 4GB។ OPPO នឹងមានលក់ F7 ម៉ាស៊ីនទំហំ 128GB ទៀត នាពេលឆាប់ៗនេះ ក្នុងតម្លៃ ៤២៩ ដុល្លារ។
សូមមើលលក្ខណៈសម្បត្តិរបស់ F7៖
- អេក្រង់ Super Full Screen (Notch Screen)៖ អេក្រង់ប្រភេទ IPS LCD ទំហំ ៦,២៣ អ៊ីញ លាត ៨២,៥% នៃផ្ទៃខាងមុខ ជាអេក្រង់ទ្រវែងមានវិមាត្រ 19:9 Ratio មានកម្រិតបង្ហាញ Full HD+ (2280 x 1080) និងដង់ស៊ីតេអេក្រង់ 405 ppi។
- កាមេរ៉ាមុខទំហំ 25MP ធំជាងគេបង្អស់នាពេលបច្ចុប្បន្ន និងមានបំពាក់បច្ចេកវិទ្យា AI Beauty 2.0 ដែលពិភពលោកទទួលស្គាល់ថា ជាបច្ចេកវិទ្យាថតរូប Selife កាន់តែស្អាតបំផុតថែមមួយកម្រិតថែមទៀត។ វាអាចចាប់យកចំណុចសម្គាល់សំខាន់ៗ (focus point) លើផ្ទៃមុខរហូតដល់ទៅ ២៩៦ ចំណុច និងអាចសម្គាល់ភេទ អាយុ សម្បុរស្បែកទៀតផង។
- Sensor៖ HDR 576 របស់ Sony ដែលអាចធ្វើការបានយ៉ាងល្អក្នុងការថតរូបស្រស់ស្អាត ទោះស្ថិតក្នុងស្ថានភាពរូបភាពនៅឆ្ងាយ ឬកុងពន្លឺក៏ដោយ។
- កម្លាំងថ្ម 3400mAh៖ ទំហំថ្មមធ្យម ហើយមានមុខងារ AI Battery Management ដែលអាចសំចៃថ្ម មិនថាពេលប្រើប្រាស់ ឬទុកចោល។
- គ្រឿងក្នុង៖ ប្រើ Chip Helio P60, RAM 4GBឬ 6GB ទំហំម៉ាស៊ីន 64GB ឬ 128GB ហើយអាចបន្ថែម microSD បានដល់ 256GB និងដំណើរដោយប្រព័ន្ធប្រតិបត្តិការ ColorOS 5.0 ដូច Android 8.1
-មាន ៣ ពណ៌៖ ក្រហម (Solar Red) ប្រាក់ (Moonlight Silver) និងពេជ្រខ្មៅ (Diamond Black)៕