ហ៊ានបង្ហោះរឿងទាំងនេះ ប្រយ័ត្នបានចូលគុក Facebook
- 2018-04-29 06:33:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ានបង្ហោះរឿងទាំងនេះ ប្រយ័ត្នបានចូលគុក Facebook
ចន្លោះមិនឃើញ
កាលពីពេលកន្លងទៅនេះFacebook បានចេញសេចក្ដីណែនាំស្ដីពីការប្រើប្រាស់ ដែលមានចំនួន ២៧ ទំព័រ ដោយបង្ហាញពីអំពើទង្វើខុសឆ្គងមួយចំនួនរបស់អ្នកប្រើប្រាស់ដែលអាចឈានដល់ការបិទទំព័រ និងគណនី (ឬហៅថាចូលគុក Facebook) ឬ អាចឈានដល់ការចាប់ខ្លួនទៀតផង។
តទៅនេះនឹងបង្ហាញជូនលម្អិតពីរឿងរ៉ាវដែលអ្នកមិនគួរបង្ហោះលើ Facebook ៖
រូបភាពអាក្រាតរបស់កុមារ សូម្បីតែរូបដែលបង្ហោះដោយឪពុកម្ដាយ
រូបភាពបង្ហាញពីដើមទ្រូងនារីដែលគ្មានការបិទបាំង (ប៉ុន្តែមានការលើកលែងចំពោះការផ្សព្វផ្សាយពីយុទ្ធនាការ ឬ ការបំបៅដោះទារក)
ការបង្ហោះសារដែលចេញមុខនិយាយថាជនរងគ្រោះនៃសោកនាដកម្មណាមួយជាមនុស្សកុហកបន្លំខ្លួនធ្វើជាជនរងគ្រោះ
ការបង្ហោះសារសារភាពទោសឧក្រិដ្ឋកម្មរបស់ខ្លួន
ចង់ទិញ ឬ លក់គ្រឿងញៀន ឬថ្នាំមិនស្របច្បាប់ដទៃទៀត
ការបង្ហោះសារវាយប្រហារនរណាម្នាក់
រូបភាពគូថដែលគ្មានអ្វីបិតបាំង
សារដែលញុះញង់ឲ្យមានការប្រើហិង្សាព្រោះតែលទ្ធផលនៃការបោះឆ្នោត
Facebook មានអ្នកពិនិត្យការបង្ហោះជាង ៧៥០០នាក់ ក្នុងចំណោមបុគ្គលិកផ្នែកសន្តិសុខ និងសុវត្ថិភាព សរុប ១៥០០០នាក់។ ចំនួននេះ ត្រូវគេរំពឹងថា នឹងមានការកើនឡើងដល់ ២ម៉ឺននាក់ នៅចុងឆ្នាំ២០១៨៕