សុខៗ iPhone អត់​លោត​សារ អត់​ញ័រ​អី​សោះ ចង់​ដោះ​ស្រាយ​ធ្វើ​តាម​វិធី​នេះ​

  • 2018-04-30 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​កំពុង​ប្រើ iPhone ជំនាន់ iOS 10.3 ឬ​ឡើង​ដល់ iOS 11.1 ​បើ​ជួប​បញ្ហា​ទូរសព្ទ​មិន​លោត​សារ ឬ ដំណឹង​​អ្វី​​សោះ (Notifications) អាច​ដោះស្រាយ​បាន ដោយ​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖

  • #វិធី​ទី ១៖

ពិនិត្យ​មើល​ប៊ូតុង Mute ក្រែង​លោ​បិទ(ជាប់ Silence)។ ប្រសិន​បើ​បាន​បើក​ហើយ វា​នឹង​គ្មាន​សម្លេង​នៅ​ពេល​សារ​លោត។

  • #វិធី​ទី ២៖

ចុច​ចូល​ទៅ​ក្នុង Setting រួច​ចុច “Do Not Disturb” រួច​ចុច​បើក(Activated)។ ប្រសិន​បើ​មុខងារ​នេះ​បិទ(enable) នោះ​ទូរសព្ទ​អ្នក​មិន​លោត​សារ សូម្បី​តែ​គេ​ខល​មក ក៏​មិន​ឮ​សម្លេង​ដែរ។

  • #វិធី​ទី ៣៖

ចុច​ចូល​ទៅ​ក្នុង Setting រួច​រើស​យក​ពាក្យ Notifications ហើយ​ចុច​បើក។ នៅ​ត្រង់​ចំណុច​នេះ​បើ​អ្នក​មិន​បាន​ចុច​បើក គ្រប់​កម្មវិធី ឬ​សារ​អ្វី​ក៏​មិន​លោត​លើ​អេក្រង់​អ្នក​ដែរ។

  • #វិធី​ទី ៤៖

ពិនិត្យ​មើល Netword(ប្រព័ន្ធ​អ៊ីនធើណិត)។ ការ​ដែល​មិន​លោត​សារ​អ្វី​សោះ ក៏​អាច​មក​ពី​ ប្រព័ន្ធ​អ៊ីនធើណិត​ដែរ បើ​វា​ជាប់-ដាច់ៗ​ច្រើន​ដង នោះ​អ្នក​ចាំ​បាច់​ត្រូវ reset network settings ឡើង​វិញ ដើម្បី​ឲ្យ​វា​ដំណើរការ។

  • #វិធី​ទី ៥៖

ចំពោះ​វិធី​នេះ មិន​សូវ​ជា​មាន​ប្រសិទ្ធិភាព​ណាស់​ណា​ទេ ប៉ុន្តែ​អ្នក​អាច​សាក​ល្បង​បាន ដោយ​គ្រាន់​តែ restart ទូរសព្ទ​ឲ្យ​បាន ២ ទៅ ៣ ដង។

  • #វិធី​ទី ៦៖

បើ​អ្នក​បាន​សាក​ល្បង​វិធី​ខាង​លើ​ហើយ នៅ​តែ​មិន​អាច​ជួយ​បាន តិច​និក​ចុង​ក្រោយ​នេះ​គឺ អាប់​ដែត​ឡើង Version។ iOS 11 ឬ iOS 11.1/11.2/11.3 ដែល Apple បាន​បញ្ចេញ​មក​សុទ្ធ​តែ​ដោះស្រាយ​បញ្ហា​ដែល Notifications មិន​ដំណើរការ​នេះ​ឯង។ បើ​មាន​ចម្ងល់​ អាច​បញ្ចេញ​មតិ​ខាងក្រោម​៕

អាន​អត្ថបទ​បន្ត៖

ប្រភព៖ imobie   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម