Facebook ប្រកាស​ចេញ​មុខងារ​ថ្មី​ សម្រាប់​អ្នក​ Single

  • 2018-05-02 02:26:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ F8 ឆ្នាំ​ ២០១៨ បណ្ដាញ​ Facebook បាន​​បង្ហាញ​ចេញ​មុខងារ​​​ថ្មី​ឈ្មោះ​ថា​ "Dating” ជា​មុខងារ​សម្រាប់​ស្វែងរក​គូ។ មុខងារ​ថ្មី​នេះ​ អាច​​ឲ្យ​អ្នក​ប្រើ​ Facebook បង្កើត​ Profile ​មួយ​ផ្សេង​ទៀត ពី​លើ​ Profile ដើម​របស់​ខ្លួន​​ សម្រាប់​ស្វែងរក​ស្នេហ៍​តែ​មួយ​មុខ​គត់។

មុខងារ​ "Dating” នេះ​ នឹង​ដំណើរ​ការ​ដូច​ខាង​ក្រោម ៖

១. បង្កើត​ Profile ថ្មី​ដោយ​ប្រើ​តែ​ឈ្មោះ​​ (មិន​ប្រើ​ត្រកូល)។ Profile ថ្មី​នេះ​ នឹង​មិន​បង្ហាញ​ដល់​មិត្តភ័ក្ដិ​ដែល​មាន​លើ​ Profile ដើម ឬ អ្នក​ប្រើ​ប្រាស់​ដែល​មិន​ប្រើ​មុខងារ​ Dating នេះ​ទេ ហើយ​ក៏​មិន​បង្ហាញ​លើ​ News Feed ដែរ។

២. អ្នក​អាច​ចាប់​ផ្ដើម​ស្វែង​រក​ Event នៅ​ក្នុង​​តំបន់​រស់នៅ​ ​និង ស្វែង​រក​ Group ដែល​​ត្រូវ​​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក។ អ្នក​អាច​ចុច​លើ​ពាក្យ​ "Unlock” ដើម្បី​ Unlock Profile ឲ្យ​​អ្នក​ដទៃ​បាន​ឃើញ​ ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​ស្វែង​រក​ស្នេហ៍។ ពេល​ចុច​ Unlock ហើយ​ អ្នក​ក៏​អាច​ឃើញ​ Profileដែល​បាន​ Unlock ដទៃ​ទៀត​ដែរ។

៣. អ្នក​អាច​ចូល​មើល​ Profile របស់​​អ្នក​ដែល​បាន​ Unlock Profile ដែល​មាន​រូបភាព​ខ្លះៗ​ រួម​ទាំង​ព័ត៌មាន​មួយ​ចំនួន។ អ្នក​នឹង​បាន​ឃើញ​ Profile ដែល​បង្ហាញ​ចេញ​មក​ផ្អែក​​លើ​ចំណង់​ចំណូល​ចិត្ត​ស្រដៀង​គ្នា​ ឬ ​មាន​មិត្តភ័ក្ដិ​ដូច​គ្នា។

៤. ប្រសិន​បើ​អ្នក​ទាំង​ពីរ​ចាប់​អារម្មណ៍​គ្នា​ អ្នក​នឹង​អាច​ចាប់​ផ្ដើម​ធ្វើ​ការ​សន្ទនា​គ្នា​ តាម​រយៈ​ប្រអប់​សារ​មួយ​ ដែល​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​ Messenger ឬ WhatsApp។ ដើម្បី​សុវត្ថិភាព​ អ្នក​អាច​ត្រឹម​ផ្ញើ​សារ​ឆ្លើយ​ឆ្លង​ជា​អក្សរ​ប៉ុណ្ណោះ​ មិន​អាច​ផ្ញើ​រូបភាព​ ឬ វីដេអូ​បាន​នោះ​ទេ។

Facebook នឹង​ចាប់​ផ្ដើម​សាក​ល្បង​មុខងារ​ថ្មី​​នៅ​ចុង​ឆ្នាំ​ ២០១៨ នេះ ដែល​នឹង​ជា​គូ​ប្រជែង​ដ៏​ធំ​របស់​កម្មវិធី​ Tinder និង​កម្មវិធី​រក​គូ​ដទៃ​ទៀត៕​​​​

ប្រភព៖ Techcrunch   ប្រែ​សម្រួល៖ សុខហេង