វីដេអូយកជីវិតប្រថុយជាមួយរថភ្លើង មិនត្រឹមស្រៀវក្នុងស្រុកខ្មែរ តែល្បីដល់ពិភពលោក

  • 2018-05-02 03:37:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ប្រមាណ​ជិត​១​នាទី ពី​អ្នក​បើកបរ​រថយន្ត «Camry ឆ្លាម​» បោះពួយ​យ៉ាង​​លឿន​កាត់​រថភ្លើង​កំពុង​តែ​ធ្វើ​ធ្វើ​ដំណើរ ប៊ិះ​នឹង​ត្រូវ​រថភ្លើង​កិន​កំពុង​ល្បី​ពេញ​ហ្វេសប៊ុក ​មិន​ត្រឹម​តែ​នៅ​កម្ពុជា​នោះ​ទេ តែ​ក៏​មាន​ជន​បរទេស​ចែក​រំលែក និង​​មាន​ការ​បញ្ចេញ​មតិ​​បង្ហាញ​ពី​ភាព​ភ័យ​ខ្លាច​ជំនួស​ម្ចាស់​រថយន្ត​នោះ។

កាល​ពី​ថ្ងៃ​ទី១ ខែឧសភា ឆ្នាំ​២០១៨ ជន​បរទេស​ម្នាក់​មាន​​គណនី​ហ្វេស​ប៊ុក​ឈ្មោះ Torsten Schubert ​បាន​ថត​សកម្មភាព​ម្ចាស់​រថយន្ត Camryឆ្លាម មិន​បញ្ឈប់​ការ​បើកបរ​ខណៈ អ្នក​បើកបរ​ដទៃ​ទៀត​បាន​ឈប់​ក្នុង​ពេល​រថភ្លើង​កំពុង​បោះពួយ។ ម្ចាស់​គណនី​ហ្វេស​ប៊ុក​ខាង​លើ​ បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា៖ «Cambodia...sometimes very crazy driver...I know, not all are crazy...you can find this in different country's too.»

ដែល​មានន័យ​ជា​ភាសា​ខ្មែរ​ថា៖ «កម្ពុជា.. ពេល​ខ្លះ​អ្នក​បើកបរ​ពិតជា​ឆ្កួត ខ្ញុំ​ដឹង​វា​មិន​មែន​ឆ្កួត​អ៊ីចឹង​ទាំង​អស់​ទេ អ្នក​អាច​ឃើញ​ករណី​នេះ​នៅ​ប្រទេស​ដទៃ​ទៀត។»

សូម​ទស្សនា​វីដេអូ​គួរ​ឲ្យ​ស្រៀវ​ខ្លួន​ដូច​ខាង​ក្រោម​នេះ៖

​​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
អត្ថបទថ្មី