សុខ ពិសី មានលាក់គម្ពីរអីចឹងសោះ បានសម្បូរអ្នកគាំទ្រ (មានវីដេអូ)
- 2018-05-02 05:09:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ពិសី មានលាក់គម្ពីរអីចឹងសោះ បានសម្បូរអ្នកគាំទ្រ (មានវីដេអូ)
ចន្លោះមិនឃើញ
កាលពីល្ងាចម្សិលមិញ ស្របពេលថ្ងៃឈប់សម្រាកតារាចម្រៀងរាងតូចច្រឡឹង សុខ ពិសី បានរបង្ហោះវីដេអូ Live ទៅញាំអីជាមួយគ្រួសាររបស់នាង។ អ្វីដែលពិសេសគឺពាក្យពេចន៍ដ៏មានអត្ថន័យដែលតារាស្រីរូបនេះលើកឡើង គឹនាងបាននិយាយពីលោកឪពុកដែលតែងតែផ្តល់ដំបូន្មានល្អៗដល់នាង តាំងពីចាប់ផ្តើមចូលសិល្បៈ រហូតទទួលបានភាពល្បីល្បាញពីអ្នកគាំទ្រមកទល់ពេលនេះផងដែរ។
តាមការរៀបរាប់ក្នុងវីដេអូ Live របស់តារាចម្រៀងរូបនេះ គឺពាក្យដែលនាងចងចាំមិនភ្លេច ទុកដូចគម្ពីរគុណនោះ គឺ "ទោះជាយើងរវល់ប៉ុណ្នាក៏ដោយ កុំភ្លេចនាំអ្នកមានគុណទៅពិសារអីជាមួយគ្នា ហើយប៉ាខ្ញុំគាត់ប្រដៅខ្ញុំ ទោះបីជាខ្ញុំឈរនៅកម្រិតណាក៏ដោយ ក៏អត់ឲ្យខ្ញុំឬកពារដែរ ឲ្យខ្ញុំរក្សាចរិតដូចដើម ពីមុនយើងមានចរិតបែបណា ពេលយើងមានកេរ្តិ៍ឈ្មោះល្បីក៏ដោយ គឺយើងនៅតែរក្សាចរិតបែបហ្នឹងដដែល ទើបយើងទៅណាក៏រស់" ។
អាចនិយាយបានថា តារាចម្រៀង សុខ ពិសី មានអ្នកគាំទ្រច្រើនពិតមែនក្នុងវិស័យសិល្បៈ មកពីមានគម្ពីរអាថ៌កំបាំងបែបនេះសោះ បានជាទៅណាមកណាមានប្រជាប្រិយ។
តោះ! មើលវីដេអូខាងក្រោម៖