ម៉ូតូ​ Honda Click ស៊េរី​​ថ្មី ទើប​ចេញ​ក្ដៅៗ គូថ​ក្រោយ​មាន​ថែម​ភ្នែក​ក្ដាម​​

  • 2018-05-02 07:23:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ ក្រុមហ៊ុន​ Honda ប្រចាំ​នៅ​ប្រទេស​ថៃ​ បាន​ប្រកាស​ចេញ​ម៉ូតូ​ Click ស៊េរី​ថ្មី​ ដែល​មាន​រចនាបថ​​កាន់​តែ​ទាន់​សម័យ​ និង​មាន​មុខងារ​ទំនើបៗ​ច្រើន។

ចំណុច​ពិសេសៗ​របស់​ Honda Click ស៊េរី​ថ្មី​មាន​ដូច​ជា ៖

  • មាន​ប្រភេទ​ម៉ាស៊ីន​ពីរ​ រួម​មាន​​ ១២៥ សេសេ និង ១៥០ សេសេ
  • អំពូល​ភ្លើង​មុខ/ក្រោយ​ ជា​ប្រភេទ​ LED

  • ភ្លើង​ខាង​ក្រោយ​​មាន​បន្ថែម​ស្តុប​​ឲ្យ​សញ្ញា​ពីរ​ លៀនចេញ​ក្រៅ​

  • កុងទ័រប្រភេទ LCD
  • សោ​ឆ្លាត​វៃ​ដូច​ជា​ PCX
  • ធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​មាន​ចំណុះ​ ៥,៥ លីត្រ
  • ទម្ងន់​សរុប​មិន​គិត​ពី​ប្រេង​ឥន្ធនៈ​គឺ ១០៩ គីឡូក្រាម​

  • ឃ្លុប​ដាក់​ឥវ៉ាន់​ក្រោម​កែប​មាន​ទំហំ​ធំ

  • ប្រភេទ​ Honda Click 150i មាន​តម្លៃ​ ៦០ ២០០ បាត (ប្រហែល​ ១ ៨៩៨ ដុល្លារ) និង Click 125i មាន​តម្លៃ​ចន្លោះ​ពី​ ៥១ ០០០ បាត (ប្រហែល​ ១ ៦០៧ ដុល្លារ) ដល់ ៥៤ ៧០០ បាត (ប្រហែល​ ១ ៧២៤ ដុល្លារ) ៕​​

ប្រភព៖ Mocyc   ប្រែ​សម្រួល៖ សុខហេង