ភ្ញាក់ផ្អើល​ខ្លាំង​ ពេល​ឃើញ​មេ​ Facebook ​ប្ដូរ​ពាក់​អាវ​ថ្មី

  • 2018-05-03 03:01:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ការ​ភ្ញាក់ផ្អើល​ដ៏​ធំ​មួយ​ដែល​បាន​កើត​ឡើង​កម្មវិធី​ F8 ឆ្នាំ​ ២០១៨ ​មិន​មែន​​​ដោយ​សារ​ផលិតផល​ថ្មី​នោះ​ទេ​ដែល​ Facebook បាន​បង្ហាញ​នោះ​ទេ ប៉ុន្តែ​គេ​ភ្ញាក់ផ្អើល​នឹង​​មុខមាត់​ថ្មី​របស់​លោក​ Mark Zuckerberg។

កន្លង​មក​ ​គេ​ច្រើន​ប្រទះ​ឃើញ​ អ្នក​បង្កើត​​ Facebook រូប​នេះ​ ​​ចូលចិត្ត​ពាក់​តែ​អាវ​ពណ៌​ប្រផេះ, ​ប្រើ​អាវ​គ្រប​ពី​ក្រៅ និង​ ស្លៀក​ខោ​ខោវប៊យ​ពណ៌​ខៀវ​តែ​ប៉ុណ្ណោះ។ យ៉ាងណាក្ដី​ លើ​ឆាក​​កម្មវិធី​ F8 សេដ្ឋី​វ័យ​ក្មេង​រូប​នេះ​​បាន​បង្ហាញ​ខ្លួន​ជា​មួយ​ អាវ​យឹត​ដៃ​វែង​ពណ៌​ខៀវ និង​ ខោ​ខោវប៊យ​ខ្មៅ។ ​សារព័ត៌មាន​បាន​វាយ​តម្លៃ​​លោក​ Mark Zuckerberg ចាប់​ផ្ដើម​មាន​ការ​ផ្លាស់​ប្ដូរ​។

​​​​​​​គួរ​ដឹង​ថា​ ​កន្លង​មក​នេះ​ ទាល់​តែ​មាន​កម្មវិធី​ធំៗ​ដូច​ជា​ក្នុង​ពិធី​មង្គល​ការ​របស់​ខ្លួន, ​ក្នុង​ជំនួប​ជា​មួយ​​អ្នក​នយោបាយ​​ធំៗ​ដូច​ជា​លោក​ Barack Obama ឬ ចូល​ឆ្លើយ​បំភ្លឺ​​ក្នុង​សភា ទើប​លោក​ Mark ប្រើ​សំលៀកបំពាក់​ជា​ឈុត​អាវ​ធំ។ សេដ្ឋី​កូន​ពីរ​រូប​នេះ​ ធ្លាប់​បាន​បង្ហាញ​ថា​ក្នុង​ទូ​ខោអាវ​របស់​ខ្លួន ​មាន​ពោរ​ពេញ​ទៅ​ដោយ​ខោអាវ​ពណ៌​ប្រផេះ​ សម្រាប់​ស្លៀកពាក់​រាល់​ថ្ងៃ។

ទូខោអាវរបស់ Mark

ពេល​សួរ​ថា​ហេតុ​អ្វី​បាន​ជា​ចូល​ចិត្ត​ធ្វើ​ខ្លួន​សាមញ្ញ​ និង ស្លៀក​សំលៀកបំពាក់​ដូចៗ​គ្នា​បែប​នេះ ស្ថាបនិក​ Facebook រូប​នេះ​បាន​ឆ្លើយ​ថា ​«មិន​ចង់​គិត​ច្រើន​លើ​រឿង​ដែល​មិន​ចាំបាច់​ ដូច​ជា​គិត​ថា​ថ្ងៃ​នេះ​ត្រូវ​ស្លៀកពាក់​អ្វី ព្រោះ​ថា​រឿង​តូច​តាច​បែប​នេះ​ក៏​តម្រូវ​ឲ្យ​​យើង​ប្រើ​ពេល​វេលា​ និង ចំណាយ​កម្លាំង​ដើម្បី​គិត​ផង​ដែរ»។

ខាង​ក្រោម​នេះ​ជា​សំលៀកបំពាក់​ដែល​ Mark Zuckerberg បាន​​ប្រើ​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ F8 នា​ពេល​កន្លង​មក ៖

ចូលរួមកម្មវិធី F8 នៅ​ឆ្នាំ ២០១០ ស្លៀកពាក់អាវគ្របពណ៌ខ្មៅ, អាវប្រផេះពីក្នុង និងខោខោវប៊យខៀវ
ឆ្នាំ ២០១១ លែងពាក់អាវគ្រប ប៉ុន្តែនៅរក្សាស្ទីលដដែល
Facebook មិនបានចូលរួមក្នុងកម្មវិធី F8 នៅឆ្នាំ ២០១២ និង ២០១៣ នោះទេ ប៉ុន្តែពេល​ចូល​រួម​នៅ​ឆ្នាំ ២០១៤ សំលៀកបំពាក់របស់ស្ថាបនិកក្រុមហ៊ុននេះមិនមានប្រែប្រួលនោះទេ
មិនត្រឹមតែសំលៀកបំពាក់ដដែល ប៉ុន្តែនៅឆ្នាំ ២០១៤ និង ២០១៥ លោក Mark ពាក់ស្បែកជើងដដែលផងដែរ
ចូលនៅឆ្នាំ ២០១៦ នៅតែដូចមុន
២០១៧ ក៏ដូច ២០១៦ សូម្បីតែស្បែកជើង
ចូលដល់ឆ្នាំ ២០១៨ បាន​ប្ដូរពាក់អាវយឹតពណ៌ខៀវដៃវែង និង ខោពណ៌ខ្មៅវិញ

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង