Marvel រំឭកខួប១០ឆ្នាំរឿង "Iron Man” ដែលជារឿង Super Heroដំបូងបំផុតទទួលបានជោគជ័យ
- 2018-05-03 08:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Marvel រំឭកខួប១០ឆ្នាំរឿង "Iron Man” ដែលជារឿង Super Heroដំបូងបំផុតទទួលបានជោគជ័យ
ចន្លោះមិនឃើញ
ផលិតកម្មយក្ស Marvel Studio បានប្រារព្ធខួបគម្រប់១០ឆ្នាំ ចំពោះការបញ្ចេញភាពយន្ត "Iron Man” កាលពីថ្ងៃទី ២ខែឧសភា ឆ្នាំ ២០០៨។ ភាពយន្តនេះត្រូវបានគេចាត់ទុកថា ជាភាពយន្តមួយផ្លាស់ប្ដូរប្រវត្តិសាស្ត្រ នៅពេលផលិតកម្មនេះបានជ្រើសយកតារាសម្ដែង Robert Downey Jr. មកដើរតួជា Tony Stark/Iron Man។
ជាក់ស្ដែងតួអង្គនេះនៅក្នុងសៀវភៅថ្លុកគឺមិនសូវជាល្បីប៉ុន្មាននោះទេ គឺគ្រាន់តែតួអង្គបន្ទាប់បន្សំដែលបង្កើតឡើងដោយលោក Stan Lee និង Jack Kirby តែប៉ុណ្ណោះ។ Iron Man បានបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ១៩៦៣ ពីក្នុងសៀវភៅថ្លុកចំណងជើងថា "Tales of Suspense” លេខ ៣៩ ប៉ុន្តែមិនបានគិតថាតួអង្គនេះនឹងអាចមានភាពយន្តផ្ទាល់ខ្លួន ៤៥ឆ្នាំក្រោយឡើយ។
ដឹកនាំដោយលោក Jon Favreau កាលនោះភាពយន្តនេះស្ថិតនៅក្រោមការកាន់កាប់របស់ ផលិតកម្ម "Paramount Pictures” នៅឡើយ។ Disney បានទិញយក Marvel នៅឆ្នាំ ២០០៩ ក្នុងតម្លៃ៤ប៊ីលានដុល្លារ ហើយបានកាន់កាប់តួអង្គទាំងអស់ក្នុងសៀវភៅថ្លុកដល់ទៅជាង ៥០០០តួអង្គ។ ចំពោះវគ្គដំបូង "Iron Man” រកចំណូលបាន ៣១៨,៤លានដុល្លារនៅសហរដ្ឋអាមេរិកនិង ២៦៦,៧លានដុល្លារអន្តរជាតិធ្វើឲ្យចំណូលសរុបគឺដល់ទៅ ៥៨៥,១លានដុល្លារ។
បន្ទាប់មក Marvel ក៏បានបំបែកសាច់រឿងជាច្រើន ដោយនាំមកនូវតួអង្គថ្មីៗមកកាន់រោងកុន ដូចជា Captain America, Black Widow, Thor និង Guardians of the Galaxy ជាដើម។ រហូតមកដល់សព្វថ្ងៃនេះ Marvel បានក្លាយជាពិភពសែស្រឡាយសាច់រឿងធំបំផុតលើលោក ដែលអាចរកចំណូលបានរាប់លានដុល្លារជារៀងរាល់ឆ្នាំ៕