មកស្គាល់កម្មវិធីលើ iPhone មានអ្នកដោនឡូដ ច្រើនជាងគេក្នុងលោក
- 2018-05-04 02:52:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កម្មវិធីលើ iPhone មានអ្នកដោនឡូដ ច្រើនជាងគេក្នុងលោក
ចន្លោះមិនឃើញ
ភ្នាក់ងារវិភាគ Sensor Tower បានបញ្ចេញតួលេខថ្មី បង្ហាញអំពីកម្មវិធី iPhone ទាំង ១០ មានអ្នកទាញយកច្រើនជាងគេ នៅត្រីមាសដំបូងនៃឆ្នាំ ២០១៨ នេះ។ កម្មវិធីទាំង ១០ មានកម្មវិធីខ្លះ ដែលអ្នកប្រើ iPhone បែបមិនស្គាល់ ៖
១០. Google Maps
កម្មវិធីផែនទីរបស់ Google មួយនេះ ប៉ាន់ស្មានថាត្រូវបានគេទាញយក ២២,៤ លានដង ។
៩. iQiyi
ជាកម្មវិធីរបស់ក្រុមហ៊ុនចិន Baidu ដែលមានលក្ខណៈស្រដៀងទៅនឹង YouTube ដែរ។ អំឡុងត្រីមាសដំបូងនេះ គេប៉ាន់ស្មានថាកម្មវិធី iQiyi មានអ្នកទាញយក ២២,៦ លានដង ។
៩. QQ
កម្មវិធី QQ ជាកម្មវិធីពេញនិយមនៅប្រទេសចិន ដែលមានលក្ខណៈស្រដៀងគ្នានឹងកម្មវិធី Facebook Messenger ហើយមានការប៉ាន់ស្មានថាត្រូវបានគេទាញយក ២២,៦ លានដង ។
៧. WeChat
កម្មវិធី WeChat របស់ក្រុមហ៊ុនចិន Tencent ក៏ស្ថិតនៅក្នុងបញ្ជីកំពូល ដែលមានអ្នកទាញយកប្រហែល ២៨,៩ លានដង ។
៦. Facebook
ត្បិតទទួលរងរឿងអាស្រូវច្រើនមួយរយៈចុងក្រោយនេះ ប៉ុន្តែកម្មវិធីបណ្ដាញសង្គមនេះត្រូវបានអ្នកប្រើ iPhone ទាញយកប្រហែល ២៩,៤ លានដង។
៥. Instagram
៣ ខែដំបូង ឆ្នាំ ២០១៨ កម្មវិធី Instagram ត្រូវបានគេទាញយកប្រហែល ៣១ លានដង។
៤. Messenger
មានការប៉ាន់ស្មានថាកម្មវិធីផ្ញើសារនេះត្រូវបានគេទាញយក ៣១,៣ លានដង។
៣. WhatsApp
កម្មវិធីផ្ញើសារដែល Facebook បានទិញនៅឆ្នាំ ២០១៤ មួយនេះ ត្រូវបានគេទាញយកប្រហែល ៣៣,៨ លានដង។
២. YouTube
អ្នកប្រើ iPhone បានទាញយក YouTube ប្រហែល ៣៥,៣ លានដង នៅត្រីមាសដំបូងនៃឆ្នាំ ២០១៨ នេះ។
១. Tik Tok
Tik Tok ត្រូវបានគេស្គាល់ឈ្មោះថាជាកម្មវិធី Douyin នៅប្រទេសចិន ជាកម្មវិធីបណ្ដាញសង្គម និងកម្មវិធីទស្សនាវីដេអូ ដែលអាចឲ្យអ្នកប្រើថតវីដេអូ និងកែវីដេអូនោះទៅជាស្ទីលប្លែកៗ។ ត្រីមាសដំបូងនេះ Tik Tok ត្រូវបានគេទាញយកប្រហែល ៤៥,៨ លានដង ឯណោះ៕