ស្ថិតិគួរឲ្យចាប់អារម្មណ៍របស់ Atletico ក្រោយឡើងវគ្គផ្ដាច់ព្រ័ត្រ Europa League
- 2018-05-04 03:23:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថិតិគួរឲ្យចាប់អារម្មណ៍របស់ Atletico ក្រោយឡើងវគ្គផ្ដាច់ព្រ័ត្រ Europa League
ចន្លោះមិនឃើញ
Atletico Madrid បានយកឈ្នះ Arsenal ១ទល់នឹង០ (ទាំងពីរជើង ២-១) ក្នុងការប្រកួត UEFA Europa League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់មិញ។
ក្រោយកក់កៅអីវគ្គផ្ដាច់ព្រ័ត្រពានធំលំដាប់ទីពីររបស់ទ្វីបអឺរ៉ុបនៅប្រទេសបារាំងក្រុមលោក Diego Simeone បានជាប់កំណត់ត្រាគួរឲ្យចាប់អារម្មណ៍មួយចំនួនដូចខាងក្រោម៖
១. Atletico Madrid បានឡើងវគ្គផ្ដាច់ព្រ័ត្រ Europa League ៣ដងស្មើគ្នាជាមួយ Sevilla ហើយ២លើកមុនពួកគេសុទ្ធតែក្លាយជាជើងឯកទាំងអស់ (២០០៩-១០ និង ២០១១-១២)។
២. ក្រោមការដឹកនាំរបស់លោក Diego Simeone ក្រុម Atletico ឡើងវគ្គផ្ដាច់ព្រ័ត្រពានទ្វីបអឺរ៉ុប៣លើក ក្នុង៥រដូវកាលចុងក្រោយ ដោយ២លើកមុនគឺពាន Champions League (២០១៣-១៤ និង ២០១៥-១៦)។
៣. Diego Simeoneធ្លាប់មានប្រវត្តិនាំ Atletico ឈ្នះ Europa ម្ដងកាលពីរដូវកាល ២០១១-១២ តែលោកបានចាញ់វគ្គផ្ដាច់ព្រ័ត្រ Champions League ២លើកនៅរដូវកាល ២០១៣-១៤ និង ២០១៥-១៦ ដែលសុទ្ធសឹងក្រោមស្នាដៃរបស់ Real Madrid។
៤. ជ័យជម្នះ ១-០ លើ Arsenal គឺជាការបិទ Clean sheet លើកទី៣២របស់ Atletico នៅរដូវកាលនេះ ជាចំនួនមួយច្រើនជាងក្រុមណាទាំងអស់នៅលីគកំពូលទាំង៥របស់ទ្វីបអឺរ៉ុប។
៥. Atletico Madrid ធ្លាប់ឈ្នះ Europa League ២ដងនៅរដូវកាល ២០០៩-១០, ២០១១-១២ ឈ្នះពាន European Cup Winners' Cup ម្ដងនៅរដូវកាល ១៩៦១-៦២ ឈ្នះពាន UEFA Super Cup ២ដងនៅឆ្នាំ២០១០, ២០១២។ ក្រៅពីនោះក្រុមនេះរងជើងឯក Champions League ៣ដង៕