គ្រូ U21 បង្ហើប​ចំណុច​ខ្សោយ និង​ខ្លាំង​របស់​ទីម័រ​​មុន​ប៉ះ​គ្នា​យប់​នេះ

  • 2018-05-05 01:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ U21 កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ ដណ្ដើម​ជើង​ឯក​ពាន​ស្ដេច​ស៊ូលតង់​នៃ​ប្រទេស​​ប្រ៊ុយណេ​នៅ​ម៉ោង ៧:១៥ នាទី​យប់​នេះ។

​ទាក់​ទង​ការ​ប្រកួត​នេះ​លោក​ ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ U21 កម្ពុជា​បាន​ឲ្យ​ដឹង​ថា ចំណុច​ខ្លាំង​របស់​ទីម័រ​គឺ​មាន​ចំនួន​ប្រយុទ្ធ​គ្រប់​គ្រាន់​នៅ​​មុខ​ទី​​របស់​គូ​ប្រកួត​ មិន​ថា ប៉ះ​ក្រុម​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។ ចំណែក​ចំណុច​ខ្សោយ​វិញ​ លោក​មើល​ឃើញ​ថា ​ទីម័រ​ជា​ក្រុម​ផ្ដោត​ខ្លាំង​​ក្នុង​ការ​ប្រយុទ្ធ ដូច​នេះ​វា​ជា​​ការ​បើក​ទូលាយ​មួយ​សម្រាប់​​ដៃ​គូ​​​ក្នុង​ការ​វាយ​បក។

​សម្រាប់​ជំនួប​ដ៏​សំខាន់​របស់​កម្ពុជា​​ល្ងាច​នេះ​ ទំនង​មិន​មាន​កីឡាករ​សំខាន់ ម៉ាត់ ណូរុន ឡើយ​​ ពី​ព្រោះ​លោក​ ប្រាក់ សុវណ្ណារ៉ា បាន​អះអាង​ថា កីឡាករ​រូប​នេះ​​មើល​ទៅ​មិន​ទាន់​ជា​ពី​របួស​ចង្កា​ ១០០% ៕

ក្រុម U21 កម្ពុជា (រូប​ថត ៖ FFC) ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​