Apple សារភាព​ថា​ iPhone 7/7 Plus មាន​បញ្ហា​មួយ និង​ចេញ​មុខ​ជួសជុល​​ឲ្យ Free

  • 2018-05-05 04:35:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ទទួល​ស្គាល់​ថា​ iPhone 7/7 Plus ​មួយ​ចំនួន​តូច ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 11.3 ឡើង​ទៅ​ មាន​បញ្ហា​​លើ​រន្ធ​ស្រូប​សំឡេង ធ្វើ​ឲ្យ​និយាយ​ស្ដាប់​គ្នា​មិន​ឮ​ពេល​មាន​ការ​ហៅ​ចូល។ ​​

​​Apple បាន​ចេញ​សារ​ណែនាំ​ថា​​ឲ្យ​ម្ចាស់​ iPhone 7/7 Plus ដែល​មាន​បញ្ហា​នេះ​ សាក​ល្បង​ Disconnect ​កាស ឬ ឧបករណ៍​ Bluetooth ដែល​ភ្ជាប់​ជា​មួយ​ទូរសព្ទ។ ប្រសិន​បើ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ទេ​នោះ​ Apple ​និយាយ​ថា​​នឹង​ជួសជុល​​បញ្ហា​នេះ​ឲ្យ​ដោយ​មិន​គិត​ថ្លៃ ទោះ​បី​ទូរសព្ទ​ផុត​ការ​ធានា​ក្ដី។

Apple មិន​ទាន់​បាន​បក​ស្រាយ​ច្បាស់​លាស់​នៅ​ឡើយ​នោះ​ទេ ​ថា​មូលហេតុ​អ្វី​ទើប​បាន​ជា​ការ​អាប់ដេត​ Software នាំ​ឲ្យ​មាន​បញ្ហា​ដល់​ Hardware បែប​នេះ៕​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង