សារៈសំខាន់នៃការប្រជែងនិងប្រពៃណី ភាពប្លែកដាច់គេនៃប្រដាល់ Lethwei ប្រៀបនឹងសិល្បៈក្បាច់គុនផ្សេងៗ និងការត្រលប់មកវិញរបស់កីឡាករ Dave Leduc ក្នុងឆ្នាំ 2026
- 2025-12-12 08:19:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារៈសំខាន់នៃការប្រជែងនិងប្រពៃណី ភាពប្លែកដាច់គេនៃប្រដាល់ Lethwei ប្រៀបនឹងសិល្បៈក្បាច់គុនផ្សេងៗ និងការត្រលប់មកវិញរបស់កីឡាករ Dave Leduc ក្នុងឆ្នាំ 2026
ចន្លោះមិនឃើញ
រយៈពេលពីរឆ្នាំចុងក្រោយ កីឡាករ Dave Leduc បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូនៗរបស់គាត់ ប៉ុន្តែឥឡូវនេះគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការត្រលប់មកកាន់សង្វៀនវិញ។ ក្នុងកិច្ចសម្ភាសន៍នេះ ទូតសុច្ឆន្ទៈនៃក្រុមហ៊ុនទំព័រកំសាន្តកីឡាលំដាប់ពិភពលោក 1xBet ឆ្លើយសំណួរជាច្រើនអំពីប្រដាល់ Lethwei ផ្នែកទស្សនវិជ្ជានៃសិល្បៈក្បាច់គុន តួនាទីនៃប្រពៃណីក្នុងការតម្រង់ផ្លូវអនាគតកីឡា និងការទម្លាយពេលវេលានៃការត្រលប់មកវិញរបស់គាត់។
ការប្រថុយប្រថានជាមូលដ្ឋាននៃភាពរីកចម្រើន
តើភាពប្រថុយប្រថានមានន័យយ៉ាងណាសម្រាប់អ្នកទាំងក្នុង និងក្រៅសង្វៀន?
ការប្រថុយប្រថានគឺជាដើមទុននៃការចូលរួមប្រសិនបើអ្នកចង់បានអ្វីមួយដែលពិតប្រាកដ។ នៅក្នុងសង្វៀន វាគឺជាឆន្ទៈក្នុងការឈរតតាំងចំពោះមុខបុរសម្នាក់ទៀតជាមួយនឹងកណ្តាប់ដៃទទេដោយដឹងថាអ្នកនឹងត្រូវស្រក់ឈាម ដឹងថាវានឹងមានការឈឺចាប់ ប៉ុន្តែទុកចិត្តចុះអ្នកអាចនឹងឈ្នះ ឬដើរចេញជាមួយមេរៀនថ្មី។
នៅក្រៅសង្វៀនការប្រថុយប្រថានគឺជាការនិយាយថាបាទទៅកាន់អ្វីមួយដែលបន្លាចអ្នកដូចជាការផ្លាស់ទីលំនៅពីប្រទេសមួយ ការចាប់ផ្តើមអាជីវកម្ម ឬចូលរួមក្នុងគម្រោងអ្វីមួយដែលពុំមានការសន្យាថានឹងជោគជ័យ។ បើពុំមានការប្រថុយប្រថាន អ្នកនឹងមានសុវត្ថិភាព ប៉ុន្តែអ្នកក៏នឹងនៅតែមិនរីកចម្រើន។ ការប្រថុយប្រថានខ្លាំង រង្វាន់ក៏ធំ។
តើអ្នកសិល្បៈក្បាច់គុនអាចរីកចម្រើនដោយពុំចាំបាច់ទទួលយកភាពប្រថុយប្រថានដែរឬទេ?
មិនអាចទៅរួចទេ! គ្មានការប្រថុយប្រថាន គ្មានការរីកចម្រើន។ ភាពរីកចម្រើនកើតឡើងនៅពេលដែលអ្នកដាក់ខ្លួនឯងទៅក្នុងស្ថានភាពមួយដែលអ្នកអាចចាញ់។ រាល់ការប្រកួតថ្មីៗ និងរាល់គូប្រកួតថ្មីៗគឺជាការប្រថុយប្រថាន។ បើពុំមានទាំងអស់នេះទេ អ្នកគ្រាន់តែហាត់ប្រាណធម្មតា ឬរាំរបាំបាឡា មិនមែនក្បាច់គុននោះទេ។ ការប្រថុយប្រថានដ៏ធំនៃអាជីពរបស់ខ្ញុំតែងតែផ្តល់ឱ្យខ្ញុំនូវការវិវត្តខ្លួនដ៏អស្ចារ្យ។
តើអ្នកបែងចែករវាងការប្រថុយប្រថានដែលអាចគណនា និងការដកពិសោធន៍ដែលច្របូកច្របល់នៅក្នុងការហ្វឹកហាត់ ឬការប្រកួតដោយរបៀបណា?
ការប្រថុយប្រថានដែលគណនាបានមានចេតនានៅពីក្រោយវា។ អ្នកដឹងថាអ្នកបានហ្វឹកហាត់ខ្លាំងក្លា ហើយអ្នកអាចផ្តួលគូប្រកួតរបស់អ្នក។ អ្នកដឹងហេតុផលដែលអ្នកកំពុងធ្វើវា និងលទ្ធផលអ្វីដែលអ្នកកំពុងប្រមាញ់យក។ ការដកពិសោធន៍ដែលច្របូកច្របល់ គឺគ្រាន់តែជាការគប់របស់ផ្សេងៗទៅលើជញ្ជាំងដើម្បីមើលថាមានអ្វីជាប់ខ្លះឬអត់។ ក្នុងការប្រកួត ការប្រថុយប្រថានដែលបានគណនាគឺជាប្តូរជំហរពីព្រោះអ្នកមើលឃើញចន្លោះប្រហោង។ ភាពច្របូកច្របល់កំពុងវិលគ្រាន់តែដើម្បីបង្វែរតែប៉ុណ្ណោះ។ ការប្រថុយប្រថានដែលត្រឹមត្រូវធ្វើឱ្យអ្នកគ្រោះថ្នាក់ ហើយបើមិនត្រឹមត្រូវវានឹងធ្វើឱ្យអ្នកអស់សង្ឈឹម និងរងបរាជ័យ។
ភាពភ័យខ្លាចជាអ្នកកំណត់ថាអ្វីដែលសំខាន់
តើអ្នករៀនក្នុងការមើលភាពភ័យខ្លាចគឺជាធនធានជាជាងឧបសគ្គដោយរបៀបណា?
ខ្ញុំឈប់កុហកខ្លូនឯងអំពីភាពភ័យខ្លាច។ គ្រប់គ្នាទទួលអារម្មណ៍ដឹងពីវា ហើយវាជារឿងធម្មតា និងកាន់តែសំខាន់។ ភាពខុសគ្នាគឺថាអ្នករត់គេចពីវា ឬក៏ជំនះវា។ ជាអ្នកប្រយុទ្ធម្នាក់ត្រូវដឹងពីអារម្មណ៍ភ័យខ្លាចពីព្រោះភាពភ័យខ្លាចសំលៀងញ្ញាណរបស់អ្នក។ នៅពេលខ្ញុំភ័យខ្លាច ខ្ញុំមានអារម្មណ៍ដូចជាសត្វដែលទ័លច្រកនៅនឹងជ្រុងមួយ ហើយវាធ្វើឱ្យខ្ញុំក្លាយជាអ្នកប្រយុទ្ធដែលកាន់តែខ្លាំងក្លា។
តើមេរៀនអ្វីដែលអ្នកប្រយុទ្ធសម័យទំនើបនេះអាចរៀនសូត្របានពីភាពភ័យខ្លាចរបស់ពួកគេ?
ប្រសិនបើអ្វីមួយបន្លាចអ្នក ច្បាស់ណាស់ថាវាជាអ្វីដែលអ្នកត្រូវតែប្រឈមមុខ។ ភាពភ័យខ្លាចគឺដូចជាត្រីវិស័យចឹង ដែលវាចង្អុលទៅកាន់ការប្រកួតដែលអ្នកត្រូវតតាំង។
ប្រសិនបើអ្នកមើលរំលងវា អ្នកនឹងនៅតែមនុស្សធម្មតាម្នាក់។ នេះជាប្រយោគដែលខ្ញុំចូលចិត្ត៖ “អភូតហេតុកើតឡើងតែនៅក្រៅតំបន់ស្រណុកសុខស្រួលប៉ុណ្ណោះ”។ ខ្ញុំតែងតែរំលឹកខ្លួនឯងថាភាពអស្ចារ្យត្រូវបានបង្កើតឡើងដោយសម្ពាធ ដែលវាដូចទៅនឹងគ្រាប់ពេជ្រដែរ។
តើអ្នកមានទម្លាប់ឬការអនុវត្តអ្វីមួយដែលជួយអ្នកបំលែងភាពភ័យខ្លាចទៅជាការលើកទឹកចិត្តដែរឬទេ?
ពិតណាស់ ខ្ញុំមាន។ ខ្ញុំដកដង្ហើមវែងៗ ខ្ញុំដើរ ខ្ញុំស្រមៃមើល។ ខ្ញុំជឿជាក់ទៅលើសកម្មភាពសាមញ្ញៗ និងមានប្រយោជន៍ទាំងអស់នេះ ប៉ុន្តែខ្ញុំមិនជឿលើអបិយជំនឿនោះទេ។ អបិយជំនឿគឺសម្រាប់តែអ្នកប្រយុទ្ធដែលមានស្មារតីខ្សោយដែលពឹងទៅលើសំណាង។ ខ្ញុំជឿជាក់ទៅលើការខិតខំហ្វឹកហាត់ ការរៀបចំខ្លួន ដែលបំលែងទៅជាលទ្ធផលដែលខ្ញុំចង់បាន។
ខ្ញុំមានទម្លាប់មួយដែលខ្ញុំធ្វើច្រើនឆ្នាំមកហើយ ដែលនៅមុនការប្រកួតខ្ញុំតែងតែស្រែកអោយលឺៗខ្លាំងៗតាមតែខ្ញុំអាចធ្វើបានដូចជាសត្វកំណាចនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ វានឹងដាស់សារធាតុសត្វកំណាចក្នុងខ្លួនរបស់ខ្ញុំ។ វាជាពេលវេលាដ៏រំជួលចិត្តមួយដែលធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក។
សមតុល្យរវាងភាពក្លាហាន និងភាពធ្វេសប្រហែស
តើខ្សែបន្ទាត់រវាងអ្នកចម្បាំងដែលប្រថុយប្រថានដើម្បីគោលបំណងមួយ និងអ្នកដែលធ្វើវាគ្រាន់តែដើម្បីតែការសម្ដែងប៉ុណ្ណោះនៅឯណា?
ភាពខុសគ្នាគឺអាស្រ័យទៅលើចេតនា។ ប្រសិនបើការប្រថុយប្រថានមួយជួយឱ្យអ្នកខិតជិតទៅរកជ័យជំនះ វាគឺជាភាពក្លាហាន។ ប្រសិនបើអ្នកធ្វើវាដោយសារតែអ្នកចង់បានវីដេអូឡូយៗនៅលើ Instagram វាគឺជាការខ្ចះខ្ចាយ។ ទស្សនិកជនប្រហែលជាមើលមិនឃើញភាពខុសគ្នាទេ ប៉ុន្តែអ្នកប្រយុទ្ធតែងតែមើលដឹង។
តើមានពេលណាខ្លះក្នុងអាជីពរបស់អ្នកដែលអ្នកដឹងថាការប្រថុយប្រថានជាទូទៅមិនសាកសមនឹងតម្លៃរបស់វាដែរឬទេ?
ទេ ខ្ញុំមិនចាំទេ។ ខ្ញុំមិនដែលបធិសេធគូប្រជែងដែលសាកសមនោះទេ។ ខ្ញុំមិនខ្វល់ថាពួកគេគួរឱ្យខ្លាចប៉ុណ្ណា ឬមានបទពិសោធន៍ប៉ុណ្ណានោះទេ ខ្ញុំតែងតែត្រៀមខ្លួនរួចស្រេចជានិច្ច។ ខ្ញុំធ្លាប់ប្រកួតជាមួយជើងឯកដែលធ្លាប់ប្រកួត 150 ប្រកួតទាំងដែលខ្ញុំធ្លាប់ប្រកួតត្រឹមតែ 15 ប្រកួតប៉ុណ្ណោះ។ ខ្ញុំប្រកួតមិនត្រឹមតែនៅក្នុងប្រទេសនោះទេ ប៉ុន្តែនៅជុំវិញពិភពលោក។ រាល់ការប្រថុយប្រថានទាំងអស់បានសំលៀងឱ្យខ្ញុំក្លាយជាអ្នកប្រយុទ្ធដូចសព្វថ្ងៃ។ ខ្ញុំមិនចង់កែប្រែសាច់រឿងនៃផ្នែកណាមួយក្នុងដំណើររបស់ខ្ញុំនោះទេ។
តើអ្នកប្រយុទ្ធអាចរក្សាភាពរំភើបដោយមិនពឹងផ្អែកទៅលើស្នៀតគ្រោះថ្នាក់ដោយរបៀបណា?
ដោយភាពស្ទាត់ជំនាញដល់កំពូលនៃមូលដ្ឋានគ្រឹះដែលធ្វើឱ្យបច្ចេកទេសសាមញ្ញៗក៏មើលទៅមានគ្រោះថ្នាក់។ ការបុកក្បាល ឬវាយកែងដ៏ស្អាតមួយ គឺបានផលជាងចលនាផ្សេងៗដែលធ្វើឱ្យអ្នកបើកចំហរទៅទៀត។ ជាអ្នកប្រយុទ្ធម្នាក់មិនត្រូវទ្រឹស្តីទេ តែត្រូវការប្រសិទ្ធភាព។
ប្រពៃណី និងសកលភាវូបនីយកម្ម
តើប្រដាល់ Lethwei អាចរក្សាទម្រង់ដើមនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងពាណិជ្ជកម្មដែរឬទេ?
វាអាចធ្វើទៅបានប្រសិនបើយើងការពារខ្លឹមសាររបស់វា។ ការវាយបុកក្បាល វាយដៃទទេ ពិធីបែបប្រពៃណី របាំជ័យជំនះ នោះហើយជាអ្វីដែលហៅថាប្រដាល់ Lethwei។ អ្នកអាចធ្វើទំនើបកម្មផលិតកម្ម ការផ្សាយ និងការធ្វើទីផ្សារ ប៉ុន្តែបើអ្នកដកខ្លឹមសារទាំងនេះចេញ ដួងព្រលឹងរបស់វានឹងត្រូវស្លាប់។ ដូច្នេះហើយទើបខ្ញុំប្តេជ្ញាក្នុងការអភិរក្សប្រពៃណី។ នៅមានតែប្រដាល់ Lethwei តែប៉ុណ្ណោះដែលជាកីឡាអាជីពដែលនៅអនុញ្ញាតឱ្យវាយបុកក្បាល។
តើក្បួនច្បាប់ ឬទម្រង់ពិធីដែលសម្គាល់អត្តសញ្ញាណពិតនៃប្រដាល់ Lethwei?
និយាយដោយស្មោះត្រង់ទៅគឺទាំងពីរ។ ក្បួនច្បាប់គឺមានតែមួយគ្មានពីរ ហើយពិតជាពិសេសអស្ចារ្យ។ ទម្រង់ពិធីក៏សំខាន់ដែរ ប៉ុន្តែក្បួនច្បាប់គឺជាមូលដ្ឋានគ្រឹះនៃវា។ សម្រាប់ខ្ញុំផ្ទាល់ វាមិនអាចបំបែកពីគ្នាបានទេ។ ការបើកឱ្យវាយបុកក្បាល និងទម្រង់ពិធីមុនការប្រកួត គឺជាអ្វីដែលធ្វើឱ្យខ្ញុំជាប់ចិត្តជាមួយកីឡាមួយនេះ។
តើប្រទេសណាខ្លះដែលបើកចំហរបំផុតក្នុងការទទួលយកសិល្បៈក្បាច់គុនបូព៌ា?
ប្រទេសជាច្រើននៅតំបន់អឺរ៉ុបដូចជា ប៉ូឡូញ ព័រទុយហ្គាល់ ស្លូវ៉ាគី និងចក្រភពអង់គ្លេស ជាប្រទេសដែលខ្ញុំធ្វើសិក្ខាសាលារាប់មិនអស់ទូទាំងតំបន់អឺរ៉ុប និងបង្រៀនសិស្សជាច្រើនពាន់នាក់។ សហរដ្ឋអាមេរិកបច្ចុប្បន្នគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសក្តានុពលបំផុតសម្រាប់ប្រដាល់ Lethwei ដែលវាមានអ្នកគាំទ្រយ៉ាងខ្លាំងក្លា។ ពួកគេគោរពក្បួនច្បាប់ដ៏តឹងរ៉ឹង ហើយពួកគេមិនត្រូវការឱ្យវាមានការបន្ធូរបន្ថយសម្រាប់ពួកគេនោះទេ។
ប្រដាល់ Lethwei ជាការប្រឈមសម្រាប់អនាគត
តើប្រដាល់ Lethwei អាចរីកចម្រើនទៅជាវិញ្ញាសាសកលដែលមានកម្រិតស្មើគុនចម្រុះ ឬប្រដាល់សកលដែរឬទេ?
វាអាចនឹងទៅរួច ប្រសិនបើវាអាចរក្សាទម្រង់ពិតរបស់វា។ ប្រដាល់ Lethwei មិនចាំបាច់ធ្វើត្រាប់តាមគុនចម្រុះ ឬប្រដាល់សកលនោះទេ។ វាត្រូវការតែទម្រង់ដើមរបស់វាដែលជារសជាតិនៃការប្រយុទ្ធបែបឆៅៗ។ វាត្រូវតែរក្សាទម្រង់ដើមរបស់វាដែលជាសិល្បៈក្បាច់គុនដែលសាហាវជាងគេនៅក្នុងលោក។ ដើម្បីបន្តរីកចម្រើន ប្រដាល់ Lethwei ត្រូវតែរក្សាអត្តសញ្ញាណរបស់វា។
ឥឡូវនេះមានរឿងធំៗជាច្រើនកំពុងកើតឡើងសម្រាប់ប្រដាល់ Lethwei ដូចជាការផ្សព្វផ្សាយថ្មីមួយដែលមានឈ្មោះថាBKFC Lethwei ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BKFC ដែលជាក្រុមហ៊ុនដែលមានតម្លៃ 400 លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក។ BKFC មានគោលបំណងលើកកម្ពស់ប្រដាល់ Lethwei ទៅមួយកម្រិតទៀត ហើយវានឹងជាអាចជាកន្លែងដែលខ្ញុំអាចនឹងប្រកួតនៅឆ្នាំ 2026។
តើភាពជាដៃគូសហការដូចជា 1xBet បានជួយឱ្យប្រដាល់ Lethwei ក្លាយជាកីឡាជាសកលដែរឬទេ?
ពិតណាស់។ 1xBet គឺជាគេហទំព័រកីឡាដែលធំជាងគេបង្អស់នៅក្នុងពិភពលោក ហើយភាពជាដៃគូសហការនេះ វាបានវិនិយោគទៅក្នុងកីឡា និងពង្រីកការមើលឃើញរបស់វា។ ដើម្បីឱ្យកីឡាដ៏សាហាវដូចជា Lethwei អាចរស់រានមានជីវិត និងរីកចម្រើននៅឆ្នាំ 2025 និងឆ្នាំបន្តបន្ទាប់ វាត្រូវការវេទិកា និងដៃគូដែលមានឆន្ទៈផ្សព្វផ្សាយវានៅលើឆាកអន្តរជាតិ។ 1xBet គឺអ្នកឧបត្ថម្ភផ្លូវការរបស់ខ្ញុំ ហើយការសហការនេះអនុញ្ញាតឱ្យខ្ញុំផ្តោតទាំងស្រុងទៅលើការហ្វឹកហាត និងការអភិវឌ្ឍខ្លួន។ វាផ្តល់នូវសេរីភាពឱ្យខ្ញុំ និងធនធានក្នុងការផ្សព្វផ្សាយកីឡានេះទៅកាន់ទូទាំងពិភពលោក និងទាក់ទាញអ្នកដែលស្រឡាញ់សិល្បៈក្បាច់គុនរាប់លាននាក់។
តើភាពឃោរឃៅនៃប្រដាល់ Lethwei អាចសម្របជាមួយអាជីវកម្មកីឡាទំនើបដែរឬទេ?
វាអាចធ្វើទៅបាន។ ភាពឃោរឃៅនៃវាជាចំណុចប្រកួតប្រជែងដ៏ខ្លាំង។ មនុស្សចង់បានអ្វីដែលពិតៗ អ្វីដែលឆៅៗ ហើយជឿខ្ញុំចុះដែលជាអ្នកដែលធ្លាប់រកអ្វីបែបនេះ គ្មានអ្វីដែលពិតៗជាងប្រដាល់ Lethwei ទៀតនោះទេ។
ជំនាន់បន្ទាប់
តើគុណភាពអ្វីខ្លះដែលអ្នកប្រយុទ្ធជំនាន់ថ្មីត្រូវការ?
ភាពស្ទាត់ជំនាញខាងបច្ចេកទេស ភាពធន់ផ្លូវចិត្ត និងភាពក្លាហានក្នុងការទទួលយកហានិភ័យ។ វត្តមានប្រព័ន្ធផ្សព្វផ្សាយក៏សំខាន់ដែរ ប៉ុន្តែវាមិនអាចជំនួសស្មារតីប្រយុទ្ធបានឡើយ។
តើបច្ចេកវិទ្យាអាចកាត់បន្ថយតម្រូវការនៃភាពក្លាហានដែរឬទេ?
វាមិនអាចទេ។ បច្ចេកវិទ្យាអាចផ្តល់អ្នកនូវទិន្នន័យដែលមានប្រយោជន៍សម្រាប់ការវិភាគ ប៉ុន្តែតួលេខមិនអាចរងការដាល់បានទេ ប៉ុន្តែអ្នកប្រយុទ្ធអាច។ អ្នកមិនអាចដកភាពក្លាហានចេញបានទេ។
តើអ្នកប្រយុទ្ធវ័យក្មេងមួយណាដែលអ្នកមើលឃើញថាអាចជាកីឡាករកំពូលបន្ទាប់?
កីឡាករណាដែលពុំមានភាពភ័យខ្លាចក្នុងការចាកចេញពីប្រទេសរបស់ពួកគេ ប្រកួតនៅក្រៅប្រទេស និងទទួលយកការប្រកួតដែលអាចបញ្ចប់អាជីពរបស់ពួកគេ។ តើជានរណា ហើយឈ្មោះអ្វីមិនសំខាន់នៅឡើយទេ តែផ្នត់គំនិតទេដែលសំខាន់។
ចក្ខុវិស័យផ្ទាល់ខ្លួន និងកេរ្តិ៍ឈ្មោះ
តើអ្វីទៅជាបេសកកម្មរបស់អ្នកក្រោយពេលចូលនិវត្តន៍ជាលើកចុងក្រោយ? ខ្ញុំមិនទាន់មានអារម្មណ៍ជិនណាយជាមួយសង្វៀននៅឡើយទេ។ ខ្ញុំនៅសល់ប៉ុន្មានឆ្នាំបន្តទៅមុខទៀត។ ពីរឆ្នាំកន្លងមកគឺជាផ្អាកដោយសារតែការចាប់កំណើតនៃកូនប្រុសទាំងពីររបស់ខ្ញុំ ប៉ុន្តែឥឡូវនេះខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់ការវិលត្រលប់មកវិញយ៉ាងពិតប្រាកដដែលបានគ្រោងទុកសម្រាប់ឆ្នាំ 2026។
មួយក្នុងចំណោមការត្រលប់មកប្រកួតឡើងវិញរបស់ខ្ញុំនឹងអាចធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ខ្ញុំប្រាកដថាពួកយើងនឹងបំបែកកំណត់ត្រាអ្នកចូលទស្សនាជាប្រវត្តិសាស្រ្ត។ ការប្រកួតចុងក្រោយរបស់ខ្ញុំនៅកម្ពុជាត្រូវបានទស្សនាតាមការផ្សាយដោយមនុស្ស 15 លាននាក់ និងអ្នកចូលរួមទស្សនាផ្ទាល់ 40,000 នាក់នៅក្នុងកីឡាដ្ឋាន។ ខ្ញុំចង់បំបែកកំណត់ត្រានេះ។
ក្រោយពេលខ្ញុំចូលនិវត្តន៍ពេញលេញ ខ្ញុំនឹងចាប់ផ្តើមធ្វើសិក្ខាសាលាម្តងទៀត និងបើកមជ្ឃមណ្ឌលហ្វឹកហាត់ផ្ទាល់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ខ្ញុំចង់ឱ្យប្រដាល់ Lethwei និងសិល្បៈក្បាច់គុនក្លាយជាវិថីនៃជិវិត តែមិនមែនគ្រាន់តែជាកីឡាមួយ។
តើអ្នកជឿថាអ្នកអាចជះឥទ្ធិពលទៅលើរបៀបដែលសង្គមយល់ឃើញទៅលើភាពភ័យខ្លាច និងការប្រជែងដែរឬទេ?
ពិតជាអាច។ នៅពេលមនុស្សមើលឃើញខ្ញុំស្រក់ឈាម ដួល ក្រោកឈរឡើងវិញ ហើយបន្តប្រកួតទៀត ពួកគេនឹងយល់ថាពួកគេអាចធ្វើដូច្នេះបានដូចគ្នានៅក្នុងជីវិតរស់នៅរបស់ពួកគេ។ ការប្រកួតគឺដូចជាកញ្ចក់ឆ្លុះបញ្ចាំងជីវិត។ នេះជាមូលហេតុដែលការប្រកួតមានភាពពេញនិយម ដែលវាជាការប្រជែងដ៏ស្វិតស្វាញបំផុតដែលមនុស្សអាចធ្វើទៅបានដោយស្របច្បាប់នាពេលបច្ចុប្បន្ន។
ភាពជាទូតសុច្ឆន្ទៈរបស់ 1xBet បានពង្រីកឥទ្ធិពលរបស់អ្នកដូចម្តេចដែរ?
ការក្លាយជាទូតសុច្ឆន្ទៈរបស់ 1xBet ផ្តល់ឱ្យខ្ញុំនូវឪកាសកាន់តែច្រើនតាមតែកាស្តាប់លឺ។ ខ្ញុំមិនមែនត្រឹមតែជាអ្នកប្រយុទ្ធទៀតនោះទេ តែជាស្ពានរវាងប្រពៃណី អាជីវកម្មសម័យទំនើប និងអតិថិជនទូទាំងពិភពលោក។ 1xBet ជួយខ្ញុំក្លាយជាបុគ្គលដ៏អស្ចារ្យនៃខ្លួនខ្ញុំផ្ទាល់ទាំងក្នុងនាមជាសិល្បករក្បាច់គុន និងបុគ្គលសាធារណៈ។ មាតិកាដែលពួកយើងបានបង្កើតរួមគ្នាចាប់តាំងពីឆ្នាំ 2022 បានទាក់ទាញអ្នកទស្សនាជិតមួយពាន់លានដង។
ឆ្នាំនេះខ្ញុំមើលឃើញពីវិធីដែលដែលភាពជាដៃគូសហការរបស់យើងបានបោះជំហានលើសពីកីឡា។ ក្រោយពេលគ្រោះរញ្ជួយដីដ៏ធំកម្រិត 7.9 រ៉ិចទ័រក្នុងតំបន់ Sagaing ប្រទេសមីយ៉ាន់ម៉ា ខ្ញុំបានធ្វើយុទ្ធនាការរៃអង្គាសថវិកាមួយឡើង។ 1xBet ចូលរួមជាមួយយុទ្ធនាការនេះហើយពួកយើងរៃអង្គាសបានប្រាក់ច្រើនជាង 50,000 ដុល្លារអាមេរិក។ ខ្ញុំពិតជារំភើបដោយស្មោះដោយការចូលរួមពីម៉ាកយីហោអន្តរជាតិដ៏ធំមួយនេះ។ ដូច្នេះវាពិតណាស់ដែលឥទ្ធិពលរបស់ខ្ញុំគឺវាធំវាងមុន ចាប់តាំងពីក្លាយជាទូតសុច្ឆន្ទៈរបស់ 1xBet ។