របួស Ronaldo កើតក្ដីព្រួយបារម្ភសម្រាប់ Real មុនប៉ះ Liverpool
- 2018-05-06 23:17:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របួស Ronaldo កើតក្ដីព្រួយបារម្ភសម្រាប់ Real មុនប៉ះ Liverpool
ចន្លោះមិនឃើញ
Cristiano Ronaldo បានរងរបួសគួរឲ្យព្រួយបារម្ភក្នុងការប្រកួត El Clasico ទល់នឹង Barcelona នៅ Nou Camp កាលពីយប់មិញ។
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់រកបាន១គ្រាប់ឲ្យ Real Madrid តាមស្មើ ១ - ១ នៅនាទី១៤ មុនពេលត្រូវប្ដូរចេញជំនួសដោយ Marco Asensio នៅនាទី៤៦។ ក្រុមគ្រូពេទ្យបានឲ្យដឹងថា Ronaldo មានបញ្ហារបួសកជើង ប៉ុន្តែមិនទាន់ប្រាកដថាអវត្តមានយូរប៉ុនណានោះទេ។
របួសកម្លាំងសំខាន់នេះកំពុងធ្វើឲ្យអ្នកចាត់ការ Zinedine Zidane មានការព្រួយបារម្ភស្របពេលក្រុមរបស់លោកត្រូវប៉ះ Liverpool វគ្គផ្ដាច់ព្រ័ត្រ Champions league ប្រមាណជាង២សប្ដាហ៍ទៀត៕