ការ​ពិត​អីចឹង​សោះ ​ធឿន ធារ៉ា ​ឡើង​វៃ​ទាំង​ឈឺ ​ហើយ​ថ្លោះ​ដៃ​ថែម​ទៀត

  • 2018-05-07 01:39:14
  • ចំនួនមតិ 3 | ចំនួនចែករំលែក 261

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​លេង​កែង ​ធឿន ធារ៉ា ​បាន​បរាជ័យ​សន្លប់​ទឹក​២ ​ក្រោម​ស្នា​ដៃ​របស់​អ្នក​ប្រដាល់​ថៃ Kitti ​នៅ​សង្វៀន Max Muay Thai ​កាល​ពី​យប់មិញ​នេះ។

រូបភាព Max Muay Thai

ក្រោយ​ពី​ចប់​ការ​ប្រកួត​ខាង​លើ​ហើយ ​អ្នក​គាំទ្រ​កម្ពុជា​ជា​ច្រើន​រូប​បាន​ផ្ញើ​សារ​ជូនពរ ​និង​មិន​ឱ្យ ធារ៉ា​ ​បាក់​ទឹក​ចិត្ត​នោះ​ទេ ​ក្នុង​នាម​ជា​កីឡាករ។ ដោយ​ឱ្យ​ខំ​ប្រឹង​ហ្វឹកហាត់​បន្ថែម​ទៀត ​ដើម្បី​ទទួល​បាន​ជ័យជម្នះ​នា​ប្រកួត​ក្រោយ​ៗ។ លើស​ពី​នេះ ​មាន​គណនី​ Facebook ​មួយ​ដែល​ចេញ​មុខ​មក​ថា​ជា​មីង​របស់ ធារ៉ា ​ផ្ទាល់ បាន​ប្រាប់​ថា​អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃ​វែង ​ឈឺ​ច្រើន​ថ្ងៃ​មក​ហើយ ​ទើប​បាន​ជា​គេ​ហាក់​ដូច​ជា​វាយ​គ្មាន​កម្លាំង ​និង​ឆាប់​អស់​យ៉ាង​នេះ។ មិន​ត្រឹម​តែ​ឈឺ​ប៉ុណ្ណឹង​ទេ ​ធារ៉ា ​ថែម​ទាំង​ដួល​ថ្លោះ​ដៃ​ថែម​ទៀត​ផង ​មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់។ ដូច្នេះ​ហើយ ទើប​បាន​ជា​រូបគេ​មិន​អាច​ប្រើ​កែង​លឿន​​បាន​ដូច​កាល​ពី​មុន។

កាល​ពីប​យប់​មិញផេក​របស់​កីឡាករ​ថៃ សែនស្ថាន ដែល​កន្លង​ឌឺដង​ចង់​ជួប​កីឡាករ​កម្ពុជា​បាន​​បង្ហោះ​សារ​មួយ​​ផ្លែ​ផ្កា​ដាក់​ ឌឿន ធារ៉ា។ សែន​ស្ថាន​បាន​សរសេរ​ថា ៖«Do you still want to see #saesatarn?»​ដែល​មាន​ន័យថា នៅ​ចង់​ជួប​​សែន​ស្ថាន​ទៀត​អត់? តាម​ពិត​កីឡាករ Kitty ដែល​ឈ្នះ​ ធឿន ធារ៉ា​គឺ​ជា​​សិស្ស​ប្អូន​របស់​សែន​ស្ថាន។

រូបភាព Max Muay Thai

នេះ​ជា​ចាញ់​ដំបូង​របស់ ធារ៉ា ​នៅ​សង្វៀន Max ​ហើយ​ការ​ចាញ់​នេះ​ទៀត​សោត គឺ​ចាញ់​សិស្ស​ប្អូន​របស់ សែនស្ថាន ​តែ​ម្ដង។ ​គ្រាន់​តែ​សន្លប់​ទឹក​២​ភ្លាម ​សែនស្ថាន ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​ឌឺ​ដង​ថា​ «แบบนี้ยังอยากจะเจอ #Saensatarn อยู่มั่ยครับ» ដែល​មាន​ន័យ​ថា «តើ​អ្នក​នៅ​តែ​ចង់​ឃើញ សែនស្ថាន ទៀត​អត់?»៕

អត្ថបទ៖ មុន្នីរម្យ