វិធី​បិទ​កុំ​ឲ្យ​សារ​នេះ​ ​លោត​ចេញ​លើ​ iPhone ជា​រៀង​រហូត

  • 2018-05-07 04:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ iPhone ភាគ​ច្រើន​ដែល​មាន​ប្រើ​សេវាកម្ម​ iCloud ប្រហែល​ជា​ជួប​​ឧស្សាហ៍​ឃើញ​​​សារ​​ខ្លី​មួយ​​មាន​សរសេរ​ថា "iCloud Backup Failed”​ ជា​ញឹកញាប់​ជា​មិន​ខាន។ មាន​វិធី​សាស្ត្រ​សាមញ្ញ​មួយ​ ធ្វើ​ឲ្យ​សារ​នេះ​លែង​លោត​ចេញ​មក​រំខាន​ បាន​ជា​រៀង​រហូត។

​​វិធីសាស្ត្រ​នោះ​គឺ​បិត​កុំ​​ឲ្យ​​មាន​ការ​ Backup iCloud ដោយ​ស្វ័យប្រវត្តិ

  • ដំបូង​ចូល​ទៅ​កាន់​គណនី​ Apple ID នៅ​ផ្នែក​ខាង​លើ​នៃ​ Settings
  • បន្ទាប់​មក​ចុច​ចូល​ iCloud
  • អូស​ចុះ​ក្រោម​រក​ពាក្យ​ iCloud Backup រួច​ចុច​លើ​វា
  • ក្រោយ​មក​ទៀត​ចុច​បិទ​ iCloud Backup
  • ពេល​លោត​ផ្ទាំង​ចេញ​មក​ចុច​ OK ជា​ការ​ស្រេច៕​

ប្រភព៖ iphonefaq   ប្រែ​សម្រួល៖ សុខហេង