ទោងយោលកម្ពស់ ៣០០ម៉ែត្រពីដី មួយថ្ងៃទាក់ទាញភ្ញៀវជិះ ៤ពាន់នាក់

  • 2018-05-07 06:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួន​កម្សាន្ត​ចិន​ដ៏​ល្បីល្បាញ​មួយ ដែល​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន បាន​ដាក់​ដំណើរការ​ទោង​យោល​យក្ស កម្ពស់ ៣០០ ម៉ែត្រ​ពី​ដី។ កៅអី​នៃ​ទោង​យោល​នោះ ត្រូវ​បាន​ភ្ជាប់​ជាមួយ​ធ្នឹម​ដែល​មាន​កម្ពស់ ១៨ ម៉ែត្រ ឬ​ស្មើ​នឹង​អគារ​កម្ពស់ ៦ ជាន់។

ទោង​យោង​ដ៏​ធំ​ខាង​លើ នៅ​ក្នុង​សួន​កម្សាន្ត Wansheng Ordovician Theme Park នៃ​ទីក្រុង Chongqing ប្រទេស​ចិន។ ជា​រៀងរាល់​ថ្ងៃ មាន​មនុស្ស​រហូត​ដល់​ទៅ ៤ ០០០ នាក់ បាន​ចូល​ទៅ​លេង​សួន​កម្សាន្ត និង​ជិះ​ទោង​យោល ដ៏​គួរ​ឲ្យ​ស្រៀវស្រាញ​នោះ។

អ្នក​នាំ​ពាក្យ​របស់ Wansheng Ordovician Theme Park ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ទោង​យោល​នោះ​គឺ​មាន​សុវត្ថិភាព ១០០ ភាគរយ ខណៈ​ភ្ញៀវ​ទេសចរ​ត្រូវ​បាន​បំពាក់​ជាមួយ​ខ្សែ​ក្រវាត់​សុវត្ថិភាព ប៉ុន្តែ​មិន​មាន​សំណាញ់​ចាំ​ទ្រ​ពី​ក្រោម​ឡើយ។ ទោះ​ជា​យ៉ាង​ណា អ្នក​ជិះ​ត្រូវ​មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ៤៨ ឆ្នាំ ហើយ​មាន​កម្ពស់​ចាប់ ១៥០ សង់ទីម៉ែត្រ​ឡើង​ទៅ និង ទម្ងន់​ក្រោម ៨៥ គីឡូក្រាម៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី