ក្ដៅ! កីឡាករ​ឆ្នើម​មួយ​រូប​របស់ Bayern ចុះ​កុងត្រា​ថ្មី

  • 2018-05-07 13:36:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ Frank Ribery អម្បាញ់មិញ​ត្រូវ​បាន​ក្លឹប​ Bayern Munich​ប្រកាស​ថា​បាន​ចុះ​កុងត្រា​ថ្មី​រយៈ​ពេល​ ១​ឆ្នាំ ជាមួយ​ក្លឹប។

កុងត្រា​ថ្មី​មាន​សុពលភាព​រហូត​ដល់​ ២០១៩។

ក្នុង​ឱកាស​ចុះ​កុងត្រា​នេះ កីឡាករ​បារាំង​បាន​និយាយ​ថា៖ "ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​បន្ត​មាន​ពេល​មួយ​ឆ្នាំ​ទៀត​លេង​ឲ្យ​ក្លឹប​ដ៏​ធំ​មួយ​នេះ។ Munich គឺដូច​ជា​ផ្ទះ​សម្រាប់​ខ្ញុំ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​ខ្ញុំ ហើយ​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បន្ត​ពាក់​ឈុត Bayern នៅ​រដូវ​កាល​ថ្មី​ខាង​មុខ"។

Ribery បាន​ចូល​លេង​ឲ្យ Bayern តាំង​ពី​ឆ្នាំ ២០០៧។ គិត​មក​ទល់​ពេល​នេះ កីឡាករ​បារាំង​លេង​សរុប ៣៨៥ ប្រកួត និង​ស៊ុត​ចូល ១១៧ គ្រាប់​ឲ្យ​ក្លឹប​យក្ស​អាល្លឺម៉ង់។

កីឡាករ​វ័យ ៣៥​ឆ្នាំ ស៊ុត​ចូល ៦​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចំនួន ៦​លើក ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ៣២ លើក​ឲ្យ​ក្លឹប​ក្នុង​រដូវ​កាល​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី