ប្រធាន​ក្លឹប​ Barca សារភាព​ថា​ពិត​ជា​បាន​ជួប​ភ្នាក់ងារ​របស់​ Griezmann មែន​

  • 2018-05-08 00:27:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​ Barcelona លោក​ Josep Maria Bartomeu បាន​និយាយ​ថា​ខ្លួន​ពិត​ជា​បាន​ជួប​ភ្នាក់ងារ​ផ្ទាល់​របស់​ Antoine Griezmann ពិត​ប្រាកដ​មែន​កាល​ពី​ចុង​ឆ្នាំ​២០១៧​។​

Griezmann

គេ​នៅ​ចាំ​បាន​ពេល​ទីផ្សារ​ដោះដូរ​បើក​កាល​ពី​ខែ​មករា​ មាន​ពាក្យ​ចចាមអារ៉ាម​យ៉ាង​ក្ដៅ​គគុក​ថា​ Barca ​ចុះ​ហត្ថលេខា​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​រហូត​​ភាគី​ Atletico បាន​ប្ដឹង​ទៅ​ FIFA ពី​រឿង​ដែល​ Barca បាន​លួច​ទាក់ទង​កីឡាករ​របស់​ខ្លួន​ដោយ​ខុស​ច្បាប់​ទើប​ដំណឹង​នោះ​ស្ងាត់​ទៅ​វិញ។​

ពេល​នេះ​ Bartomeu បាន​សារភាព​ថា​លោក​ពិត​ជា​បាន​ចរចា​ជាមួយ​ភ្នាក់ងារ​​តារា​ឆ្នើម​វ័យ​២៧​ឆ្នាំ​ប៉ុន្តែ​មិនបាន​ពិភាក្សា​អ្វី​ច្រើន​ទេ​។​ អ្នក​ជំនួញ​សញ្ជាតិ​អេស្ប៉ាញ​​បាន​បន្ថែម​ថា​លោក​មិន​ចង់​និយាយ​អ្វី​បន្ត​​ព្រោះ​បច្ចុប្បន្ន​ Griezmann ជា​កីឡាករ​របស់​ក្លឹប​ដទៃ។​ គួរ​បញ្ជាក់​ថា​ Griezmann សល់​កុងត្រា​ជាមួយ​ Atletico រហូត​ដល់​ឆ្នាំ​២០២២៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន