ទំនើប​អស់​ស្ទះ​! ប្រមូលផ្តុំកម្មវិធី​​ការិយាល័យ​​សម្បូរ​​បែប ​បញ្ចុះ​តម្លៃ​​ដល់ ​៥០%

  • 2018-05-08 06:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងនាម​ជា​ដៃ​គូ​សហការ​ផ្លូវ​ការ​របស់ Microsoft CSP (Microsoft Cloud Solution Provider Program) ក្រុមហ៊ុន EZECOM បាន​តម្លើង​កញ្ចប់​សេវា​មួយ​ដែល​មាន​ឈ្មោះ​ថា “Office 365” ជា​មួយ​ការ​ការ​បញ្ចុះ​តម្លៃ​ពិសេស សម្រាប់​អតិថិជន​​ខ្លួន។

“Office 365” គឺ​ជា​បណ្ដុំ​កម្មវិធី​​ការិយាល័យ​​សម្បូរ​​បែប រួមមាន Word, Excel និង PowerPoint ជាដើម។ វា​​មាន​ភាព​បត់បែន ​និង​ចល័ត​ខ្ពស់ ដោយ​អាច​ប្រើប្រាស់​យ៉ាង​ងាយស្រួល​តាម​ទូរសព្ទ​ស្មាតហ្វូ​ន ហើយ​អាច​ចែក​រំលែក និង​រក្សាទុក​ឯកសារ​បាន​យ៉ាង​ងាយស្រួល​ និង​​​សុវត្ថិភាព​លើ​បណ្ដាញ Cloud។ “Office 365”​ ក៏​រួម​មក​​ជា​មួយ​ប្រព័ន្ធ​អ៊ីមែល​ថ្មី មុខងារ​ផ្ញើ​សារ និង​អាច​ឆ្លងឆ្លើយ​តាម Video Call ​ក្នុង​កម្រិត HD​ទៀត​ផង។

បណ្ដុំ​កម្មវិធី​ទាំង​មូល​មាន​មូលដ្ឋាន​លើ​បណ្ដាញ Cloud ដែល​អនុញ្ញាត​ឲ្យ​​អ្នកប្រើប្រាស់​ភ្ជាប់​ទំនាក់ទំនង គ្រប់​ពេលវេលា គ្រប់​ទីកន្លែង​ដែល​មាន​សេវា​អ៊ីនធឺណិត តាម​រយៈ​កម្មវិធី​ផ្សេងៗ ដូចជា Skype for Business និង Microsoft Teams ជាដើម។

អ្នក​​អាច​​ទិញ​រហូត​​ដល់​១​ឆ្នាំ​ក៏បាន តែ​បើ​​ទិញ​ចាប់ពី​ថ្ងៃ​នេះ​រហូតដល់ ថ្ងៃ​ទី​៣០ មិថុនា ២០១៨ ​​អ្នក​ទទួល​បាន​៖

  • ការ​បញ្ចុះ​តម្លៃ ៥០% សម្រាប់​កញ្ចប់ “Office 365 Business Essentials” ក្នុង​តម្លៃ​ត្រឹមតែ ២.៥០ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​អ្នក​ប្រើ​ប្រាស់​ម្នាក់​ រយៈ​ពេល​មួយ​ខែ។

  • ការ​បញ្ចុះ​តម្លៃ ២០% សម្រាប់ “Office 365 Business Premium” ក្នុង​តម្លៃ​ត្រឹមតែ ១០​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​អ្នក​ប្រើ​ប្រាស់​ម្នាក់​ រយៈ​ពេល​មួយ​ខែ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​លេខ 095 88 81 81 ឬ​អ៊ីមែល presales@ezecomcorp.com

អត្ថបទ៖ សុខណា