មកស្គាល់ ១៣ កន្លែងនៅញូវយ៉ក បើកឲ្យចូល Free ក្នុងរដូវក្ដៅនេះ

  • 2018-05-08 07:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង ញូវយ៉ក​ស្ថិត​ក្នុង​បញ្ជី​ទីក្រុង​ថ្លៃ​បំផុត​មួយ​ក្នុង​ពិភពលោក​សម្រាប់​អ្នក​ធ្វើ​ដំណើរ ហើយ​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ទៅ​បាន​នោះ​ទេ។ ទោះយ៉ាងណាក៏ដោយ មាន​កន្លែង​កម្សាន្ត​ខ្លះ​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចូល​ដោយ​មិន​បង់​ប្រាក់​ទៅ​តាម​ពេលវេលា​ជាក់​លាក់។

ជាក់ស្ដែង ខាង​ក្រោម​នេះ​គឺ​ជា កន្លែង​ទាំង ១៣ នៅញូវយ៉ក បើកឲ្យចូល Free ក្នុង​រដូវ​ក្ដៅ​នេះ ៖

១៣. មើលរូបសំណាក់ដំណាងសេរីភាពពីសាឡាង Staten Island

ជា​ធម្មតា ការ​ចូល​មើល​រូប​សំណាក់​ដំណាង​សេរីភាព​ត្រូវ​ចំណាយ​ប្រាក់ ៣០​ដុល្លារ​ក្នុង​ម្នាក់។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជិះ​សាឡាង Staten Island នោះ​អ្នក​នឹង​មិន​ចំណាយ​អ្វី​ទាំង​អស់ ហើយ​អាច​ផ្ដិត​យក​រូប​ថត​នៃ​រូប​សំណាក់​ដំណាង​សេរីភាព​បាន​ទៀត​ផង។

១២. សួន Brooklyn Botanical

សួន Brooklyn Botanical នឹង​បើក​ឲ្យ​ភ្ញៀវ​ចូល​ដោយ​មិន​គិត​ថ្លៃ​អំឡុង​រដូវ​ក្ដៅ​រៀងរាល់​ព្រឹក​ថ្ងៃ សុក្រ ដែល​ជា​ធម្មតា​អ្នក​ត្រូវ​ចំណាយ ១៦​ដុល្លារ​ក្នុង​ម្នាក់​ដើម្បី​ចូល​ទស្សនា។

១១. ជិះទូកកាយ៉ាក់

មាន​កន្លែង​ជួល​ទូក​កាយ៉ាក់​មួយ​ចំនួន​នៅ​ក្រុង​ញូវយ៉ក នឹង​ផ្ដល់​ការ​ជួល​ទូក​ជិះ Free ក្នុង​រដូវ​ក្ដៅ​នេះ ដែល​ជា​ធម្មតា​អ្នក​ត្រូវ​ចំណាយ​ប្រហែល ២៥ ទៅ ៥០ ដុល្លារ​សម្រាប់​ការ​ជិះ​ម្ដង។

១០. សារមន្ទីរ​ល្បីៗ​មួយ​ចំនួន

សារមន្ទីរ​ល្បីៗ​មួយ​ចំនួន​នៅ​ញូវយ៉ក នឹង​បើក​ឲ្យ​ចូល​ទស្សនា Free ក្នុង​រដូវ​ក្ដៅ​នេះ​ដែល​មាន​កាល​បរិច្ឆេទ​ដូច​ខាង​ក្រោម ៖

  • សារមន្ទីរ សិល្បៈសម័យទំនើប (Museum of Modern art) ៖ ថ្ងៃ សុក្រ ចាប់​ពី​ម៉ោង ៤ ល្ងាច​ដល់ ៨ យប់

  • សារមន្ទីរ Guggenheim ៖ ថ្ងៃ សៅរ៍ ចាប់ពីម៉ោង ៥:៤៥ នាទីល្ងាច ដល់ ៧:៤៥ នាទីយប់

  • សារមន្ទីរ The Whitney Museum of American Art ៖ ថ្ងៃ សុក្រ ចាប់​ពី​ម៉ោង ៧ ល្ងាច ដល់ ៩:៣០​នាទីយប់

  • សារមន្ទីរ Brooklyn ៖ ថ្ងៃ សោរ៍ នៃសប្ដាហ៍ដំបូង​ជា​រៀងរាល់​ខែ ចាប់​ពីម៉ោង ៥ ល្ងាច ដល់ ១១ យប់

  • សារមន្ទី 9/11 Memorial ៖ ថ្ងៃ អង្គារ ចាប់​ពី​ម៉ោង ៥ ល្ងាច ដល់ ៨ យប់

  • សារមន្ទីរ Jewish Heritage ៖ ថ្ងៃ ពុធ និង​ព្រហស្បតិ៍​ ចាប់​ពី​ម៉ោង ៤ ល្ងាច ដល់ ៨ យប់

៩. កន្លែងអាគារភ្លោះដួលរលំថ្ងៃ 9/11

កន្លែងអាគារភ្លោះដួលរលំថ្ងៃ 9/11 តែង​តែ​មិន​គិត​ប្រាក់​ពី​ភ្ញៀវ​ទេសចរ​សម្រាប់​ការ​ចូល​ទស្សនា​នោះ​ទេ។

៨. សួនសត្វ Bronx

សួនសត្វ​នេះ​នឹង​បើក​ឲ្យ​ចូល​ទស្សនា​មិន​គិត​ប្រាក់​ជា​រៀងរាល់​ថ្ងៃ ពុធ ដែល​ជា​ធម្មតា​អ្នក​ត្រូវ​ចំណាយ​ប្រាក់​ជាង ២០ ដុល្លារ​សម្រាប់​ការ​ចូល​ទស្សនា​ម្ដង។

៧. ចូលទស្សនារោងចក្រផលិតស្រា Brooklyn

ក្រុមហ៊ុន​ផលិត​ស្រា​ដ៏​ល្បី​ល្បាញ​មួយ​ក្នុង Brooklyn នឹង​ផ្ដល់​ជូន​ដំណើរ​ទស្សន​កិច្ច​រោងចក្រ​ផលិត​ស្រាបៀរ​ដោយ​ឥត​គិត​ថ្លៃ​រៀងរាល់​ថ្ងៃ សៅរ៍ និង​ថ្ងៃ អាទិត្យ។ ទោះ​យ៉ាង​ណា​ក៏​ដោយ អ្នក​ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​ថ្លៃ​ស្រាបៀរ​ ប្រសិន​បើ​អ្នក​ចង់​ភ្លក់​រសជាតិ​របស់​វា។

៦. ដើរកម្សាន្ដលើសួន High Line

High Line គឺ​ជា​អតីត​ផ្លូវ​រថភ្លើង​ដែល​ត្រូវ​បាន​កែ​ច្នៃ​ទៅ​ជា​សួន​កាល​ពី​ឆ្នាំ ២០០៩។ អ្នក​អាច​កម្សាន្ត​លើ​ស្ពាន​នេះ​ដោយ​ឥត​គិត​ថ្លៃ ហើយ​ទិដ្ឋភាព​នៃ​ទីក្រុង ញូវយ៉ក។

៥. ការ​ប្រគំ​តន្ត្រី​នៅ Central Park និង Prospect Park

ការ​ប្រគំ​តន្ត្រី​ជា​ច្រើន នឹង​ប្រព្រឹត្ត​ទៅ​នៅ Central Park និង Prospect Park ដោយ​មិន​មាន​ការ​គិត​ប្រាក់​នោះ​ទេ។

៤. មើល​ខ្សែភាពយន្ត​នៅ​សួនច្បារសាធារណ

សួនច្បារសាធារណ​ជា​ច្រើន​នៅ ញូវយ៉ក តែង​ផ្ដល់​ការ​ទស្សនា​ខ្សែ​ភាពយន្ត​ដោយ​ឥត​គិត​ថ្លៃ​ជា​រៀង​រាល់​ថ្ងៃ​ចុង​សប្ដាហ៍។

៣. ទស្សនកិច្ច​សារមន្ទីរ Federal Reserve និង​ទូដែកដាក់​មាស

អ្នក​អាច​ធ្វើ​ទស្សនកិច្ច​នៅ​សារមន្ទីរ Federal Reserve និង​ទូដែកដាក់​មាស​ដោយ​ឥត​គិត​ថ្លៃ ប៉ុន្តែ​ត្រូវ​កក់​សំបុត្រ​ជា​មុន​ដោយ​សារ​កន្លែង​មាន​កំណត់។

២. ការ​ប្រកួត​ញ៉ាំ Hot dog

ការ​ប្រកួត​ញ៉ាំ Hot dog នេះ​តែង​ធ្វើ​ឡើង​ក្នុង​ខែ កក្កដា​ជា​រៀង​រាល់​ឆ្នាំ​ដែល​អ្នក​អាច​បាន​ញ៉ាំ Hot dog ដោយ​មិន​អស់​លុយ និង​អាច​មាន​ឱកាស​ឈ្នះ​ការ​ប្រកួត​ទៀត​ផង។

១. ចូលរួម​ការ​ដើរ​ទស្សនា​កម្សាន្ត

ក្រុមហ៊ុន​ជា​ច្រើន នឹង​ផ្ដល់​ការ​ដើរ​ទស្សនា​កម្សាន្ត​ក្នុង​ក្រុង ញូវយ៉ក នា​រដូវ​ក្ដៅ​នេះ។

ចុចអាន ៖

ប្រភព៖ Businessinsider   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី