ប៉ុន្មាន​ម៉ាត់​​ពី​អ្នក​និពន្ធ​ ម៉ីសន សុធារី ធ្វើ​ឲ្យ​ ទេព កញ្ញា ភ្លឺ​ភ្នែក​ឡើង​វិញ

  • 2018-05-08 07:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​​​​ ទេព កញ្ញា មាន​រូប​​សម្រស់​ស្រស់​ស្អាត​​ក្ដី​ តែ​នាង​ ហាក់​មិន​សប្បាយ​ចិត្ត​ទៅ​លើ​សមត្ថភាព​សម្ដែង​​របស់​ខ្លួន​​​ឡើយ។

អ្នក​និពន្ធ ម៉ីសន សុធារី

ការ​មិន​ពេញ​ចិត្ត​នេះ​ដោយ​សារ​តែ​ ទេព កញ្ញា គិត​ថា​សមត្ថភាព​សម្ដែង​របស់​ខ្លួន​នៅ​មាន​កម្រិត​​ មិន​ទាន់​ឈាន​ដល់​ចំណុច​មួយ​ដែល​ខ្លួន​ចង់​បាន ទោះ​បី​ជា​មាន​អារម្មណ៍​បែប​នេះ​ក្ដី​​​តួ​​អង្គ​ស្រី​ក្នុង​រឿង​"ស្រទន់​មន្ត​ស្នេហ៍" ពុំ​ធ្លាប់​មាន​កូន​ចិត្ត​បោះ​បង់​​​បោះ​បង់​ក្ដី​ស្រមៃ​មួយ​នេះ​​ចោល​នោះ​ទេ។ គួបផ្សំ​ការ​​ជំរុញ​លើក​ទឹក​ចិត្ត​ពី​អ្នក​ស្រី ម៉ីសន សុធារី ផង​កាន់​តែ​ធ្វើ​ឲ្យ​ នាង មាន​ចិត្ត​ពុះពារ​រាល់​គ្រប់​ឧបសគ្គ​ដើម្បី​សម្រេច​ក្ដី​បំណង។

ទេព កញ្ញា និយាយ​ថា ក្រោយ​ពី​​គិត​ថា​ខ្លួន​ឯង​​សម្ដែង​មិន​បាន​ល្អ​ ភ្លាម​ៗ​នោះ​អ្នក​និពន្ធ​​​ប្រលោម​លោក​ដ៏​ល្បី​អ្នក​ស្រី ម៉ីសន សុធារី បាន​និយាយ​លើក​ទឹក​ចិត្ត​នាង ថា​៖​"អ្នក​ណា​ថា​ កញ្ញា គ្មាន​សមត្ថភាព​​ ចំណុច​សំខាន់​ប្អូន​ត្រូវ​ចេះ​ជ្រើស​រើស​រឿង​​​មក​សម្ដែង​​ មួយ​វិញ​ទៀត​បង​សុំ​ផ្ដាំ​អូន​​កុំ​ទទួល​ថត​រឿង​ច្រើន​ហួស​ដល់​ថ្នាក់​បាក់​កម្លាំង ហើយ​បង​រីក​រាយ​ណាស់​នៅ​ពេល​ឃើញ​ប្អូន​ជោគ​ជ័យ"។

“ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​របស់​បង​ស្រី​ ធារី ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ​បង​ ហើយ​រាល់​ពាក្យ​ពេចន៍​ដែល​គាត់​មាន​ប្រសាសន៍​មក​សុទ្ធ​តែ​មាន​តម្លៃ​​សម្រាប់​ខ្ញុំ​ជា​និច្ច ហើយ​ខ្ញុំ​គ្មាន​​ពាក្យ​អ្វី​ក្រៅ​ពី​អរគុណ​ដល់​បង​ស្រី​ ធារី​​ នោះ​ទេ"។នេះ​បើ​តាម​ ទេព កញ្ញា​​ រៀប​រាប់។

ទេព កញ្ញា បន្ថែម​ថា​ ក្រៅ​ពី​អ្នក​និពន្ធ​ប្រលោម​លោក​​ដ៏​ល្បី​ឈ្មោះ​ខាង​លើ​នេះ​​ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ចាំ​ផ្ដល់​ទឹកចិត្ត​ដល់​ចិត្ត​ដល់​រូប​នាង​ គ្រប់​ពេល​​ដែល​ខ្លួន​មិន​សប្បាយ​ចិត្ត៕​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន