ស្រឡាញ់គ្នាជិត២០​ឆ្នាំ រកកូន១មិនបានមែន តែជីវិតគូ Dicky មាន​អ្នកលួច​ច្រណែនគ្រប់គ្នា

  • 2018-05-08 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពី​ទទួល​បាន​ការ​កោតសរសើរ​ទាក់ទង​នឹង​ការងារ​សម្ដែង​ហើយ​ តារា​សម្ដែង​ Dicky Cheung ក៏​មាន​មជ្ឈដ្ឋាន​ជា​ច្រើន​ស្ញប់ស្ញែង​នឹង​ជីវិត​ស្នេហា​របស់​លោក​ និង​ភរិយា​ដែរ។

Dicky Cheung និង​ប្រពន្ធ​ Zhang Qian គឺជា​គូស្នេហ៍​ដែល​បាន​ទាក់ទង​ស្រឡាញ់​គ្នា​តាំង​ពី​ឆ្នាំ​ ១៩៩៩ និង​រៀបការ​នឹង​គ្នា​ក្នុង​ឆ្នាំ ២០០៧។ មង្គលការ​ជា​លើក​ទី​ ២​ បាន​ប្រារព្ធ​ឡើង​ម្ដង​ទៀតនា​ឆ្នាំ​ ២០០៩ នៅ​កោះ​ Boracay ប្រទេស​ហ្វីលីពីន។

ទោះ​ជា​យ៉ាងណា​ មុន​ចាប់​ដៃ​សាង​សុភមង្គល​ជាមួយ​ប្រពន្ធ​ លោក​ Dicky Cheung ក៏​ធ្លាប់​មាន​ប្រវត្តិ​ស្នេហា​ជាមួយ​ Elvina Kong និង​ Jessica Hsuan ដែរ។ ប៉ុន្តែ​ស្នេហា​តួ​ ស៊ុនអ៊ូខុង​ ឆ្នាំ១៩៩៦​ នេះ​ និង​ ដៃគូជីវិតនៅ​តែ​បន្ត​រស់រាន​មក​ដល់​សព្វថ្ងៃ។

ដោយ​ឡែក​ ទោះ​បី​រៀបការ​ហើយ​អស់​រយៈ​ពេល​ជាង​ ១០​ឆ្នាំ​ទៅ​ហើយ​ក្ដី​ ប្ដី​ប្រពន្ធ​១គូ​នេះ​ មិន​ទាន់​មាន​កូន​នឹង​គេ​ដែរ ស្របពេល​ Dicky មានអាយុ​ ៥៣​ឆ្នាំ​ និង​ Zhang Qian មានអាយុ ៤៤ឆ្នាំ​ទៅ​ហើយ។

បើ​គិត​តាំង​ពី​ទាក់ទង​ស្រឡាញ់​គ្នា​ដំបូង​ រហូត​ដល់​បច្ចុប្បន្ន​ វា​មាន​រយៈ​ពេល​ជិត​ ២០​ឆ្នាំ​ តែ​អ្វី​ដែល​គ្រប់គ្នា​រំភើប​ គឺ​ក្ដី​ស្មោះស្ម័គ្រ​ដែល​ពួកគេ​មាន​ចំពោះ​គ្នា។ មហាជន​តែង​ប្រទះ​ឃើញ​ញយដង​ ពេល​ Dicky និង​ Zhang Qian ទៅ​ក្រៅ​ម្ដងៗ ពួកគេ​តែង​កាន់​ដៃ​គ្នា​ជាប់ ស្ទើរ​មិន​ចង់​លែងឡើយ។ មាន​ម្ដង​ តារា​ប្រុស​រូប​នេះ​ ធ្លាប់​និយាយ​ថា ​Zhang Qian គឺជា​នារី​ដែល​ព្រម​ដើរ​លើ​វិថី​ជីវិត​ជាមួយ​លោក ស្រប​ពេល​លោក​គ្មាន​អ្វី​ក្នុង​ដៃ។ នាង​ស្ម័គ្រ​ចិត្ត​រង​នូវ​ព្យុះភ្លៀង​ដោយ​មិន​ខ្លាច ហើយ​មក​ទល់​ពេល​នេះ​ អ្នក​ទាំង​២ ពិតជា​អាច​ជម្នះ​បាន ថែម​ទាំង​កាន់​ដៃ​គ្នា​ដើរ​ទៅមុខ​ដោយ​សុខសាន្ត។ ភាពផ្អែមល្ហែមនេះ​ហើយ​ ទើបធ្វើ​ឲ្យ​មនុស្សជា​ច្រើន​លួច​ច្រណែន និង​ប្រាថ្នាចង់​បាន​ជីវិត​គូដច​ប្ដីប្រពន្ធ​លោក។

មិន​យូរ​ប៉ុន្មាន​ ឆ្នាំ​ ២០១៩ នឹង​ឈាន​មក​ដល់​ ហើយ​គូស្នេហ៍​តារា​ហុងកុង​នេះ​ក៏​គ្រោង​រៀបចំ​ប្រារព្ធ​ខួប​ចំណងស្នេហ៍​គម្រប់​ ២០​ឆ្នាំ​ជាមួយ​គ្នាដែរ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម