Eto'o មើល​ឃើញ​កីឡាករ​ម្នាក់ អាច​នឹង​ក្លាយ​ជា Messi ទី​ពីរ

  • 2018-05-09 03:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samuel Eto'o ជឿជាក់​ថា ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe អាច​នឹង​ដើរ​តាម​គន្លង​ជោគជ័យ​របស់  Lionel Messi នៅ​ក្នុង​អាជីព​បាល់ទាត់។

Eto'o ដែល​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប  Konyaspor នៅ​ប្រទេស​ទួរគី ធ្លាប់​លេង​ជាមួយ Messi នៅ​ Barcelona អំឡុង​ឆ្នាំ​២០០៤ដល់​២០០៩។ កីឡាករ​វ័យ​៣៧​ឆ្នាំ​​បាន​រាយរាប់​ពី​អ្វី​ដែល​ខ្លួន​ធ្លាប់​បាន​ឃើញ​ពី Mbappe និង​សន្និដ្ឋាន​ពី​អនាគត​របស់​យុវជន​រូប​នេះ។

Eto'o បាន​លើក​ឡើង​ថា Mbappe អនាគត​អាច​ជា​ Messi ថ្មី ប្រសិន​ជា​គេ​អាច​គ្រប់គ្រង​ទម្រង់​លេង​របស់​ខ្លួន​ល្អ​បែប​នេះ​រហូត។ ហើយ​ត្រូវ​បង្កើត​ស្នាដៃ​​ឲ្យ​បាន​ច្រើន ដើម្បី​​បង្កើត​អាជីព​ដ៏​ល្អ​មួយ។ កីឡាករ​សញ្ជាតិ​កាមេរ៉ូន​​ក៏​សង្ឃឹម​ថ្ងៃ​ណាមួយ​អាច​មាន​ឱកាស​និយាយ​ជាមួយ Mbappe ផង​ដែរ។

​Mbappe វ័យ​១៩​ឆ្នាំ​ ពេល​នេះ​កំពុង​នៅ​ជា​​កីឡាករ​ខ្ចី​ជើង​ពី Monaco នៅ​ឡើយ។ តែ​ចប់​រដូវ​កាល​នេះ PSG នឹង​ទិញ​ផ្ដាច់​ក្នុង​តម្លៃ​ខ្លួន​១៦៦​លាន​ផោន។ រដូវ​កាល​នេះ​យុវជន​បារាំង​រក​បាន​១៧​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​៤០​ប្រកួត​គ្រប់​កម្មវិធី​ឲ្យ PSG៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ